មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ជាងកាត់កញ្ចក់ម្នាក់ សាកថ្មទូរស័ព្ទទុកចោលរួចដាក់កាស់ដេកស្តាប់ បណ្តាលឲ្យស្លាប់យ៉ាងសង្វែក

ជាងកាត់កញ្ចក់ម្នាក់ សាកថ្មទូរស័ព្ទទុកចោលរួចដាក់កាស់ដេកស្តាប់ បណ្តាលឲ្យស្លាប់យ៉ាងសង្វែក

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋាននៃស្រុកវ៉ាវិន បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០នេះថា ជាងកាត់កញ្ចក់ម្នាក់សាកថ្មទុរស័ព្ទទុកចោល រួចហើយដាក់ខ្សែកាស់ដេកស្តាប់បទចម្រៀងលង់លក់ បណ្តាលឲ្យឆក់ស្លាប់។

  ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីឈានចូលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ស្ថិតនៅក្នុងផ្ទះមេជាងកាត់កញ្ចក់ ក្នុងភូមិភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

   មន្ត្រីអាវុធហត្ថស្រុកវ៉ារិន បានឲ្យដឹងថា មានករណីដោតភ្លើងសាកថ្មទូរស័ព្ទម៉ាកវីវ៉ូ(vivo)ទុកចោលបណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅលើគ្រែក្នុងបន្ទប់ក្រោយផ្ទះឈ្មោះវុធ ឡាយប៉ាញ ភេទប្រុសអាយុ៣៣ឆ្នាំ ដែលជាមេជាងកញ្ចក់។ជនរងគ្រោះ

ដែលស្លាប់មានឈ្មោះផន់ កក្កដា ភេទប្រុសអាយុ១៩ ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង (មុខរបរកូនជាងធ្វើ

កញ្ចក់)បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលឲ្យស្លាប់ជនរងគ្រោះបានសាកថ្មទូរសព្ទ័ ហើយយកកាសស្តាប់ត្រចៀកដោតនឹងទូរសព្ទបណ្តាលឲ្យឆក់ស្លាប់។សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។សពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារឆក់ទូរស័ព្ទពិតប្រាកដមែន។សមត្ថកិច្ច បានសំណូមពរឲ្យអ្នកប្រើប្រាស់ទូរស័ព្ទទំនើបៗទាំងអស់ មេត្តាកុំសាកថ្មបណ្តើរចុចលេងបណ្តើរព្រោះអាចនាំឲ្យគ្រោះថ្នាក់ដោយយថាហេតុនិងឈានដល់ស្លាប់ទៀតផង៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *