មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / យុវជនម្នាក់ត្រូវយុវជនមួយក្រុម លើកគ្នាមកកាប់បណ្តាលអោយរងរបួសធ្ងន់

យុវជនម្នាក់ត្រូវយុវជនមួយក្រុម លើកគ្នាមកកាប់បណ្តាលអោយរងរបួសធ្ងន់

ខេត្តសៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាយុវជនម្នាក់ត្រូវបានយុវជនមួយក្រុមលើកគ្នាមកកាប់ភាគីម្ខាងទៀតឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩នៅចំណុចកន្លែងលក់សាច់ក្រកគោអាំង ទល់មុខហាងសែនមនោររម្យ ក្លាស់សិក ក្នុងភូមិតាវៀន សង្កាត់សាលាកំរើកក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន៤នាក់ភេទប្រុស ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវចម្រុះ បំពាក់ស៊ីមាំងបំពងសំលេងខ្លាំង ក្នុងនោះមានម្នាក់អាយុប្រហែល១៨ឆ្នាំរាងស្គមសម្បុរខ្មៅសក់ខ្លីបានធ្វើសកម្មភាពយកកាំបិតផ្គាក់មួយកាប់ទៅលើជនរងគ្រោះឈ្មោះគឹម ចាន់វាសនា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅបន្ទប់ជួលក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យត្រូវរបួសដាច់សាច់ហូរឈាមនៅលើថ្លើមដៃខាងឆ្វេង ,កដៃខាងឆ្វេង,កំភួនដៃខាងឆ្វេង និង លើគន្លាក់ដៃបទខាងឆ្វេង,ដេរអស់ជាច្រើនថ្នេរក្នុងខណៈពេលដែលជនរងគ្រោះបានទៅទិញសាច់ក្រកអាំងកន្លែងខាងលើដែលជាទីតាំងចំណុចកើតហេតុខាងលើ។

បច្ចុប្បន្នជនរងគ្រោះបានដេកពេទ្យ ឯអ្នកឈ្នះទាំង៤នាក់រត់គេចខ្លួនបាត់ ហើយនៅគ្រានេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *