មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ភ្លើងធូបបានបំផ្លាញផ្ទះពលរដ្ឋអស់១ខ្នង ខណៈអុជធូបនៅអាសនៈទុកចោល

ភ្លើងធូបបានបំផ្លាញផ្ទះពលរដ្ឋអស់១ខ្នង ខណៈអុជធូបនៅអាសនៈទុកចោល

ខេត្តសៀមរាប៖ឪពុកម្តាយរវល់ទៅធ្វើការនៅខេត្តព្រះវិហារ ទុកកូនៗនៅចាំផ្ទះ ស្រាប់តែគ្រោះអកុសល អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បន្ទាប់ពីកូនច្បងអុជធូបនៅកន្លែងអាសនៈរបស់ម្តាយ រួចនាំគ្នាដើរលេង។
ហេតុការណ៍បង្កភ្ញាក់ផ្អលើនេះកើតឡើងនៅវេលាម៉ោង០៧ នឹង១០នាទីព្រឹក ថ្ងៃទី ៣១ខែតុលាឆ្នាំ២០១៩នៅចំណុច ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឿយ ឈីភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិ -ឃុំកើតហេតុខាងលើ បានចេញទៅធ្វើការនៅខេត្តព្រះវិហារអស់រយៈពេល១ខែហើយ ដោយទុកឲ្យកូនៗរបស់គាត់០៣នាក់ នៅចាំផ្ទះ។លោកបន្តថា មុនពេលកើតហេតុ៖ឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះរងគ្រោះបានយកធូប ១២សសៃ មកអុចធូបនៅកន្លែងអាសនៈរបស់ម្តាយ ខាងលើផ្ទះហើយចាក់សោរ រួចនាំប្អូន០២នាក់ទៀតទៅលែងផ្ទះក្បែនោះប្រមាណ៥០ម៉ែត្រ ស្រាប់តែមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះ ហើយបានរត់ទៅរកអោយគេជួយ តែភ្លើងបានឆេះខ្លាំងបាត់ហើយ។លោកបន្ថែមថា
ករណីនេះបណ្ដាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៧គុណ៦ម៉ែត្រ កំពស់០៣ម៉ែត្រ ជញ្ជាំងក្តារឈើ ប្រក់ក្បឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុក។លោកបញ្ជាក់ថា មូលហេតុនេះបណ្តាល មកពីការធ្វេសប្រហែស របស់កូនឈ្មោះ ឈី ឆាន និងឪពុកម្ដាយមិននៅផ្ទះ។ករណីនេះពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *