មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឯកឧត្តម ហ៊ុន ប៉ូគា ជំរុញលើកទឹកចិត្តដល់ សិស្សានុសិស្សឱ្យខិតខំ រៀនសូត្រ

ឯកឧត្តម ហ៊ុន ប៉ូគា ជំរុញលើកទឹកចិត្តដល់ សិស្សានុសិស្សឱ្យខិតខំ រៀនសូត្រ

ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩ .២០២០ វិទ្យាល័យស្នាតេជោ៣១៧​ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ប៉ូគា នាយករងមជ្ឈមណ្ឌលអភីវឌ្ឍន៍ យោធិនពិការ សម្តេចតេជោ គូលេន ៣១៧ សៀមរាម តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភីវឌ្ឍន៍ យោធិនពិការ សម្តេចតេជោ គូលេន ៣១៧ សៀមរាម រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ ណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្ស ។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក នាយកវិទ្យាល័យស្នាតេជោ៣១៧​ បានលើកឡើងពីវិធានការនិងទិសដៅ ផែនការសម្រាប់អនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកដាក់និងបង្កើនការទទួលខុសត្រូវលើភារកិច្ចគ្រប់គ្រងសាលារៀន គ្រប់គ្រងគ្រូបង្រៀននិងសិស្សានុសិស្សឱ្យបង្រៀន និងរៀនសូត្របានល្អប្រកបដោយប្រសិទ្ឋិភាព ។

ឯកឧត្តម ហ៊ុន ប៉ូគា បានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩.២០២០ ។

ឯកឧត្តមបានផ្តាំផ្ញើរដល់ សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ត្រងត្រាប់ស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលរបស់ខ្លួនគោរពវិន័យសាលានិងចៀសឱ្យឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ ។

ឯកឧត្តម ហ៊ុន ប៉ូគា បានជំរុញ ដល់ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ទាំងអស់ឱ្យយកចិត្តទុកដាក់ គ្រប់គ្រងអប់រំ បង្រៀនឱ្យបានល្អប្រកបដោយគុណភាព និងម្តាយឪពុកត្រូវ ក៍ត្រូវជួយជំរុញកូន និងផ្តល់លទ្ឋភាពឱ្យកូនទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា។

About admin

Check Also

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ …

Leave a Reply

Your email address will not be published. Required fields are marked *