មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងអោយ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា រងសេនាធិការកងទ័ពជើងគោក ដឹកនាំគណុៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោពិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នាថ្ងៃពុធ១០កើត ខែកក្តិក ព ស ២៥៦៣ ត្រូវនិងថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩ វត្តមានចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ឯក​​​ ពៅ ​ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន​សែន គូលែន ៣១៧ នាយករង នាយនាយរងផ្នែក យោធិនពិការ និងយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម ហេង មករា តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ នៅក្នុងឱកាសនោះថា ថ្នាក់ដឹកនាំតែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមកន្លងមក។ ឯកឧត្តម បានថ្លែងកោតសសើរ ចំពោះនាយ និងពលទាហាន យោធិនពិការគូលេន៣១៧សៀមរាប ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចារិក និងវិន័យរបស់កងទ័ព ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឡើយ។

ឯកឧត្តម ហេង មករា បានបញ្ជាក់ថា ការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ នាពេលនេះ គឺជ្រើសរើសតែ យុវជន ដែលជា បង ប្អូន កូន និង ចៅ យោធិនពិការតែប៉ុណ្ណោះ និង ដើម្បីផ្តល់ឱកាសប្រកបដោយតម្លាភាព និងយុត្តិធម៌ដល់យុវជន ក្នុងការដាក់ពាក្យចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញ តាមរយៈធ្វើរសកម្មភាពសូកប៉ាន់ផ្សេងៗ​ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។ គណៈកម្មការសូមអំពាវនាវ ដល់សាធារណជន អាណាព្យាបាល និងបេក្ខជនទាំអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានបុគ្គលណាទាលុយ ឬតម្រូវអោយបង់ប្រាក់ជាថ្នូរនឹងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្រនខ័ណ្ឌ។ 

រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក គឺមិនតម្រូវអោយបេក្ខជនបង់ប្រាក់ឡើយ។ រាល់បុគ្គលដែលប្រព្រឹត្តខុសនឹងគោលការណ៍ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

យុវជនយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោក នៃមជ្ឈមណ្ឌល់អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប បានចូលរួមដាក់ពាក្យចំនួន សរុប ៧៨ នាក់  ក្នុងនោះស្រី ២២ នាក់។

About admin

Check Also

ឯកឧត្តម ហ៊ុន ប៉ូគា ជំរុញលើកទឹកចិត្តដល់ សិស្សានុសិស្សឱ្យខិតខំ រៀនសូត្រ

ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩ .២០២០ វិទ្យាល័យស្នាតេជោ៣១៧​ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ប៉ូគា នាយករងមជ្ឈមណ្ឌលអភីវឌ្ឍន៍ យោធិនពិការ សម្តេចតេជោ …

Leave a Reply

Your email address will not be published. Required fields are marked *