មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ករណីត្រួតគ្នាកាប់សម្លាប់ បុរសម្នាក់ ដូចចិញ្ចាំសាច់ជ្រូក នៅមុខវិទ្យាល័យអង្គរ ចាប់ខ្លួនបាន៦នាក់

ករណីត្រួតគ្នាកាប់សម្លាប់ បុរសម្នាក់ ដូចចិញ្ចាំសាច់ជ្រូក នៅមុខវិទ្យាល័យអង្គរ ចាប់ខ្លួនបាន៦នាក់

ខេត្តសៀមរាប៖សំណុំរឿងឃាតកម្ម ដ៏ឃោឃៅមួយ ត្រូវបាន កម្លាំងកងរាជអាវុហត្ថ ខេត្តសៀមរាប បានបើកប្រតិបត្តិការ ស្រាវជ្រាវ  ឈានដល់ការ ចាប់ខ្លួនមនុស្សបាន៦នាក់។

មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា

ក្រោយពីការស៊ើបអង្កេតលើ ករណីខាងលើ និងដោយមានការសម្របសម្រួល ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ទើតំបូងខេត្តសៀមរាប និងមានការណែនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំលាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី គឹម អាង ប្រធានមន្ទីរយុត្តិធម៌ សហការណ៍ ជាមួយកំលាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តបាត់ដំបង  បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖   ១. ឈ្មោះ ផន វិវង្ស ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកទៅជាមួយ)។

ក្រោយពីការស្តាប់ចម្លើយរបស់ជនសង្ស័យខាងលើ ទើបឈានដល់ការស្រាវជ្រាវបន្តលុះ នៅវេលាម៉ោង ១១និង៤០ នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំលាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ សហការណ៍ ជាមួយកំលាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកំលាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក និងសហការណ៍ជាមួយកំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើ៖

១. ឈ្មោះ ប្រាក់ អំណត់ ហៅ ជេស អំណត់ ហៅ ធំ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងដេរសំលៀកបំពាក់ ទីលំនៅបច្ចុប្បន្ន ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប(ជនដៃដល់) ។

២. ឈ្មោះ ប្រាក់ វិបុល ហៅ ជេស វិបុល ហៅ តូច ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងដេរសំលៀកបំពាក់ទី លំនៅបច្ចុប្បន្ន ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ជនដៃដល់)។

៣. ឈ្មោះ ជា សម្បត្តិ ហៅ ឃីង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅបច្ចុប្បន្ន  ភូមិតាភុល សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប ខេត្តសៀមរាប (ជនដៃដល់)។

៤. ឈ្មោះ ហែម សុម៉ាវត្តី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅបច្ចុប្បន្ន ភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប(សង្សារជាសម្បត្តិ) ។

៥. ឈ្មោះ ស៊ឹង ស្រីពេជ្រ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កំពុងរៀនដេរសំលៀកបំពាក់ ទីលំនៅបច្ចុប្បន្ន ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប (សង្សារ ជេស អំណត់ហៅធំ)។

មន្ត្រីអាវុធហត្ថបន្តថាក្រោយចាប់ខ្លួនដកហូតវត្ថុតាង

១.ម៉ូតូ ហុងដាដ្រីម ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ចំនួន ០២គ្រឿង។

២.អាយផែត ចំនួន ០១ គ្រឿង។

៣.ទូរសព្ទ ចំនួន ០៥ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យចំនួន ០៦នាក់ និងវត្ថុតាង ខាងលើ គឺអង្គភាពកងរាជអាវុធហត្ថ ខេត្តបាត់ដំបង និងអង្គភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថ ខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ។

បើតាមមន្ត្រីអាវុធហត្ថបញ្ជាក់ថា   ជនសង្ស័យទាំង០៦នាក់ ខាងលើ កំពុងឃាត់ខ្លួន នៅអាវុធហត្ថ ខេត្តសៀមរាប ដើម្បើសាកសួរ ក្រោយពីការិយាល័យ ជំនាញសាកសួរ ក្រុមជនខាងលើ បានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន។

   មូលហេតុ៖ដោយក្រុមជនសង្ស័យ ធ្លាប់មានទំនាស់គ្នា ពីមុនមក ហើយក្នុងថ្ងៃកើតហេតុ គឺក្រុមខាងជនរងគ្រោះ បានធាក់ម៉ូតូខាងក្រុមជនសង្ស័យខាងលើ ឲ្យដួល ក្រោយមកទើបជនសង្ស័យ តាមរកកាប់ជនរងគ្រោះ។  ក្រោយពីធ្វើសកម្មភាព កាប់រួច ជនដៃដល់ បានបានជិះម៉ូតូគេចខ្លួន ដោយយកកាំបិតផ្គាក់ យកទៅគប់ចោលក្នុងទឹក ទំនប់បង្ហារទឹកអាងក្រពើស្ទឹងខេត្តសៀមរាប។ហើយបាននាំគ្នា ជិះគេចខ្លួនបន្តរហូតដល់ សមតកិច្ចការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាបសហការណ៍ ជាមួយអាវុធហត្តខេត្តបាត់ដំបងនិងកំលាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបាន។

បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូន ជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សូមបញ្ជាក់ថាឃាតកម្ម នេះបានកើតឡើងកាលពីវេលាម៉ោង ២២:០០ នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច មុខផ្ទះសំណាក់អង្គរយើង មុខវិទ្យាល័យអង្គរ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់មានឈ្មោះ ពៅ វណ្ណនេត ហៅដេត ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរអ្នកចំរៀង រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយក្រុម ជនសង្ស័យបានកាប់ ជនរងគ្រោះ ជាច្រើនកាំបិត ដូចចិញ្ចាំសាច់ជ្រូក ដៃម្រាមដៃនិងត្រូវក្បាលនិងករបណ្តាលស្លាប់ យ៉ាងអាណោចអាធម៌បំផុត៕

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *