មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចាំមើលលោកយិន សំណាង ស្នងការខេត្តរតន:គីរីហ៊ានបង្ក្រាបសង្វៀនជល់មាន់ អាប៉ោង និងតូគីបានទេ?

ចាំមើលលោកយិន សំណាង ស្នងការខេត្តរតន:គីរីហ៊ានបង្ក្រាបសង្វៀនជល់មាន់ អាប៉ោង និងតូគីបានទេ?

(ខេត្តរតនគីរី) ទីតាំងល្បែងជល់មាន់ អាប៉ោង និងយូគីមួយកន្លែងនៅក្នុងចំការ កៅស៊ូរលោកពៅសៀក ស្ថិតនៅចំណុចភ្នំអូរត្រាវក្រុងបានលុង ខេត្តរតនគីរី កំពុងបេីកលែងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ច មិនមានចំណាត់ការបង្ក្រាប។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងសង្វៀននោះ បានប្រាប់អ្នកយកព័ត៌មានយើងថា រាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េរីទំនើបៗ ដឹកមាន់ចូលទៅតាមក្នុងចំការកៅស៊ូ ដើម្បីយកទៅជល់ភ្នាល់ ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោង និងយូគី។ ហើយភ្នាល់ចាក់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺនដុល្លា(អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ) ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡោឡា ពេញក្នុងចំការស្វាយចន្ទី នៅពេលគេចាញ់ឈ្នះម្តងៗ ហើយពួកគាត់បន្តទៀតថា ម្ចាស់សង្វៀននេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែឥឡូវនេះអស់បុណ្យស័ក្កហេីយ ពីព្រោះដល់អាយុ (ចូលនិវត្តន៍) តែគាត់មិនបានបង្ហាញប្រាប់ឈ្មោះនោះទេ។ ដូច្នេះហើយបានជាសង្វៀនមួយនេះបើកលេង បានយ៉ាងរលូន ក្នុងករណីនេះដែរក៍មានសេនាដៃស្តាំរបស់មេសង្វៀនដ៍ធំម្នាក់នេះ ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ច តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្ត ដេីម្បីបិតមាត់បិតករ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ចំពោះអ្នករត់ការដែលគេហៅថា (មេការនោះ)គឺត្រូវបានគេស្គាល់ឈ្មោះច្បាស់(ជាងតន)។ ប្រជាពលរដ្ឋ សំណូមពរដល់លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការនគរបាលខេត្តរតន:គីរីមើលកូនចៅក្រោមឱវ៉ាទផងដូចជាលោកហួត បុរី អធិការក្រុងបាលុង និងសូមលោកមេត្តា ចាត់វិធានការបង្ក្រាបនិងទប់ស្កាត់បនល្បែងស៊ីសងមួយនេះផងដើម្បី សុខសុវត្តិភាពទាំង៩ចំណុចសម្រាប់ជលរដ្ឋ។

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *