មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សេចក្ដីរាយការណ៍ជូនឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមអេង ជាសាន្តប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល ស្ដីអំពីករណីរបទល្មើសនេសាទ កំពុងកើតមានយ៉ាងអានាធិបតេយ្យ ក្នុងបឹងទន្លេសាបគ្មានសមត្ថកិច្ចបង្រ្កាប

សេចក្ដីរាយការណ៍ជូនឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមអេង ជាសាន្តប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល ស្ដីអំពីករណីរបទល្មើសនេសាទ កំពុងកើតមានយ៉ាងអានាធិបតេយ្យ ក្នុងបឹងទន្លេសាបគ្មានសមត្ថកិច្ចបង្រ្កាប

(ខេត្តពោធិ៍សាត់) ៖បទល្មើសនេសាទទ្រង់ទ្រាយធំ ប្រើដោយឧបករណ៍ប្រភេទអួនអូសគូរ ឬអួនកែច្នៃ និងប្រភេទយាុំងកាវ ក្នុងទឹកដីខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ កំពុងចាប់ផ្តើមដំណើរការហើយដោយសាររការ បើកភ្លើងខៀវពីមន្ត្រីជំនាញរបស់ខេត្តទាំពីរនេះ!! យោងសេចក្តីរាយការណ៍ បានពីប្រជានេសាទជាលក្ខណៈគ្រួសារ បានឲ្យដឹងថាបទល្មើសនេសាទ​ប្រើឧបករណ៍ប្រភេទអួនអូសគូរ ឬអូនកែច្នៃ ឬយាំុងកាវអូសយកមច្ឆា ជាតិ​គ្រប់ប្រភេទ​នៅតំបន់​បឹងទន្លេសាប ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅចំណុចមុខផ្សោត មុខបាឡត មុខពាមបាង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានចាប់ផ្តើម​​រៀបជើងព្រួលធ្វើសកម្មភាពនេសាទល្មើសហើយ ដោយក្រុមអ្នកនេសាទទាំងនោះកំពុង តែរៀបចំចែករម្លែកផល​ប្រយោជន៍​អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលឲ្យការធ្វើសកម្មភាពនេសាទល្មើសច្បាប់ របស់ពួកគេដែលប្រព្រឹត្តទៅបានដោយ
រលូននោះគឺ: ចាប់ពីពេលនេះតទៅ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹង បន្ថែមទៀតថាះ ក្រុមអ្នកនេសាទល្មើសច្បាប់ ប្រើឧបករណ៍អួនគូរ ឬអូនកែច្នៃ ឬយាំុងកាវ
ចាប់ផ្តើម​រត់ការបែង ចែក​ផលប្រយោជន៍​ជូន ស្ថាប័នពាក់ព័ន្ធដោយចំណាយប្រមាណ ២២០លានរៀលសម្រាប់ទូកអូសអួនមួយវង់ ។
ដោយក្រុមអ្នកនេសាទប្រើឧបករណ៍អួនកែច្នៃទាំងនោះ រៀបចំផែនការណ៏សកម្មភាពនេសាទ ល្មើសច្បាប់ពីចំណុចកំពង់លួង ក្នុងស្រុកក្រគរនៃទឹកដីខេត្តពោធិ៍សាត់ រហូតដល់ចំណុចបាឡត ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្រុមនេសាទល្មើសច្បាប់ទំាងនោះ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកបែប នេះរត់ការ គឺដើម្បី​ឲ្យពួកគេ​អាចធ្វើសកម្មភាពនេសាទ អូស​អួនកែច្នៃ បាន​ពេញមួយរដូវ ប្រាំងខាងមុខនេះ ។ ​អួនកែច្នៃ អូសដោយម៉ាស៊ីនធំៗ មាន៦ម៉ាស៊ីន ដែលអាចអូសទាញធ្វើសកម្ម ភាព ចាប់យកផលត្រីបានគ្រប់ប្រភេទ ទៅតំបន់ទឹករាក់និងទឹកជ្រៅៗ !! ។
សកម្មភាពនេសាទប្រើឧបករណ៍អួនគូរ ឬអូនកែច្នៃ ឬយាំុងកាវនេះធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងូដល់បរិស្ថានបឹងទន្លេសាប និងធ្វើអោយហិនហោចអស់នូវហ្វូងមច្ឆាជាតិ យ៉ាងលឿនបំផុតឆ្ពោះទៅអនាគតខាងមុខ។
តាមប្រភពខាងលើបានឲ្យដឹងទៀតថា ពួកឈ្មួញ​ដែលក្រុមអ្នកនេសាទ ប្រើឧបករណ៍អួនកែច្នៃល្មើសច្បាប់ ទាំងនោះមានឈ្មោះ អេង ចេង, អេង វេង, អេង ម៉ៅ, ង្វៀង យ៉ាំងគូ, ង្វៀង យ៉ាំងឡាំង, ឌី ណា និងឈ្មោះ ភឿន ដែលពួកគេមានទូក​ម៉ាស៊ីនធំៗ ត្រៀមបម្រុងសម្រាប់ប្រព្រឹត្តបទល្មើសនេសាទ​ នៅចំណុចខាងលើនៃតំបន់បឹងទន្លេសាប​។ មិនតែប៉ុណ្ណោះការធ្វើសកម្មភាពនេសាទល្មើសច្បាប់ ប្រើឧបករណ៍អួនគូរ ឬអូនកែច្នៃ ឬយាំងកាវនេះមិនមែនទើបតែកើតឡើងសម្រាប់ឆ្នាំនេះទេ គឺកើតឡើងជារៀងរាល់ឆ្នាំ ហើយបើតាមប្រភពបានឲ្យដឹងថាអ្នកប្រព្រឹត្តនោះគឺមុខដដែលៗ ។
ច្បាប់ស្តីពីជលផល ជំពូកទី៥(ហាមឃាត់ដាច់ខាត)។
មាត្រា២២;
៨_អួនអូសគូ ឬអួនហ៊ុមរួមផ្សំភ្លើងឲត្រីឬវារីសត្វកុំ
១០-អួនអូសគ្រប់ប្រភេទនៅទឹកសាបនិងឈិបយន្ត។
៧-ការនេសាទដោយឧបករណ៏ម៉ាញ់ នាម ជនមង
ក្រឡុកមងអូស ឈ្នាងអូសលៀស​​ ឬខ្ចៅនៅទឹកសាបអូសឬរុញដោយកម្លាំងម៉ាសុីន។

មាត្រា៨២:
បុគ្គលដែលបានផ្តល់មធ្យោបាយ ឬបានបញ្ជា ឬបានសម្រួលឲជនណាមួយប្រព្រឹត្តបទល្មើសជល
ផលត្រូវចាត់ទុកថា: ជាអ្នកសមគំនិតហើយត្រូវ
ផ្តន្ទាទោសតាមបទប្បញ្ញត្តិនៃច្បាប់នេះដូចគ្នានិង
អ្នកប្រព្រឹត្តបទល្មើសផ្ទាល់ដែរ ។

ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង លើកយកនូវប្រភពបែកធ្លាយ​ ផែនការសកម្មភាពនេសាទល្មើសច្បាប់ខាងលើមកចុះផ្សាយនេះ គ្មានបំណងអ្វីក្រៅពីជាសារមួយ ជូនដល់ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការណ៍តាមដាន និងទប់ស្កាត់ អោយមានប្រសិទ្ធិភាព ដើម្បីថែរក្សាមច្ឆាជាតិ អោយបានគង់វង់ និងកើនទិន្នផលត្រីឡើងវិញ ៕

 

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *