មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / រថយន្តដឹកទំនិញចេញពីទឹកដីថៃចូលមកកម្ពុជា បានយ៉ាងរលូនដោយសា បង់លុយអោយមន្ត្រីគយ ប្រចាំច្រកមិនគ្រប់ឫគេចពន្ឋតាមរបៀបពុករលួយ…

រថយន្តដឹកទំនិញចេញពីទឹកដីថៃចូលមកកម្ពុជា បានយ៉ាងរលូនដោយសា បង់លុយអោយមន្ត្រីគយ ប្រចាំច្រកមិនគ្រប់ឫគេចពន្ឋតាមរបៀបពុករលួយ…

(ខេត្តបាត់ដំបង)៖ប្រភពពីក្រុមឈ្មួញរកសុីដឹកជញ្ជូនទំនិញតាមរថយន្ត បានបង្ហើបប្រាប់រស្មីសំពៅលូនយើងអោយដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង៧:00នាទីយប់ ស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។ ប្រភពដដែលបានបញ្ជាក់បន្ថែមអោយដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់ជាអាជីវករដឹកទំនិញ ចេញពីទឹកដីថៃ ចូលមកកម្ពុជាតាមច្រកអន្តរជាតិដូងដោយការដឹកជញ្ជូននេះ គឺយកទៅលក់បន្តនៅឯផ្សារនាគមាសហៅផ្សារដើមគ នៅទីក្រុងភ្នំពេញ។ អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹងទំនិញ ដោយមិនបានប្រាប់ឈ្មោះបានប្រាប់រស្មីសំពៅលូនយើង អោយដឹងបន្តថា ឡានរបស់គាត់បានដឹកចេញពីច្រកអន្តរជាតិដូងជារៀងរាល់ជើង ហើយគាត់បានរត់ការបង់ពន្ធតាមច្រក ដូចសព្វដងទើបបានដឹកចេញមកម្ពុជា​បានការបង់ថ្លៃដឹកទំនិញនេះដែរ គឺគាត់បានរត់ការបង់ទាំងភាគីខាងថៃ និងសម្ថកិច្ចកម្ពុជានៅច្រកដូង ទើបអាចដឹងចេញមកបាន។ ចំណែកពេលគាត់ដឹកចេញពីច្រកដូង មកដល់ចំណុចមុខស្នាក់ការគយនិងរដ្ធករច្រកដូងស្ថិតនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ឡានពួកគាត់ តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះមិនមានចេញក្រដាសស្នាមរឺវិក័យប័ត្រអីនោះទេ គ្រាន់តែបង់លុយហើយពួកគាត់ បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតព្រោះត្រូវចំណាយពេលច្រើនម៉ោងទើបដល់គោលដៅ។ ពួកគាត់បានបន្តថារាល់ថ្ងៃនេះដែរការដឹកជញ្ជូនទំនិញរបស់ពួកគាត់មិនហ៊ានដេញដោលសួរទៅមន្ត្រីគយនៅស្នាក់ការរឿងបងលុយទៅឲ្យពួកគាត់ហើយទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកសុីបើហ៊ានសួរដេញដោលទៅខ្លាចគេគៀបពួកគាត់ រឺក៏ចាប់រថយន្តធ្វើការផាកពិន័យ។ចឹងហើយជារៀងរាល់ជើងគឺតែងតែឈប់បង់លុយនៅស្នាក់ការ អូរដានេះជារៀងរាល់ជើងតែម្តង។ ចំណែកលោក(ជ័យ ជនតារា)ជាប្រធានស្នាក់គយនិងរដ្ធាករដូងដែលកាន់ក្តោបទាំងផែស្ងួតផង គេហទំព័រព្រះចន្ទ័កម្ពុជាយើង មិនអាចសុំការបំភ្លឺពីលោកបានទេ ដោយទូរស័ព្ទខលចូលហើយគាត់និយាយតបមកវិញថា រវល់តែជាប់ប្រជុំរួចក៏បិទទៅវិញ។ ពាក់ព័ន្ធការដែលក្រុមឈ្មួញរកសុីដឹកទំនិញបានបង់ប្រាក់ទៅអោយមន្ត្រីគយនិងរដ្ធករដូង មិនមានចេញវិក័យប័ត្រនេះដែរ ប្រហែលជាមន្ត្រីក្រោមឱវ៉ាតរបស់លោក ជ័យជន តារាយកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗឡានដឹកទំនិញចេញពីទឹកដីថៃ ចូលមកកម្ពជា​ច្រើនដូចជាកណ្តៀរពូនភ្នំចឹង។ ជុំវិញរឿងមន្ត្រីគយនិង រដ្ធាករដូង ដោយគ្រប់គ្រងដោយលោក (ជ័យ ជន តារា)ទទួលប្រាក់ពីឈ្មួញដឹកទំនិញគ្រប់ប្រភេទដោយមិនមានចេញក្រដាស ស្នាមរឺវិក័យប័ត្របែបនេះសូមលោក យូ ហេង ដែលជាប្រធានសាខាគយនិងរដ្ធាករខេត្តបាត់ដំបង។មេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោម ដែលអង្គុយនៅប្រចាំច្រកដូងដែលមានភាពមិនប្រក្រតីរឿងដែលយកលុយពីអាជីវករហើយ មិនមានក្រដាសស្នាមបែបនេះ ហើយការប្រមូលពន្ធប្រចាំឆ្នាំ២០១៩ពិតជាខាតបង់អស់ជាច្រើនភាគរយមិនខានឡើយ.. ជាពិសេស លោកអូនព័ន្ធមុន្នីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក បណ្ឌិត គុណញឹម ជាមេគយធំ មិនគួរណាមើលរំលងទៅលើលោកយូហេង ប្រធានសាខាគយខេត្តបាត់ដំបង និងលោកជ័យជនតារាដែលជាមេ គយសាខាច្រកអន្តរជាតិដូង( ហៅឡែម)​នោះទេ។

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *