មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលចរាចរណ៍ផ្លូវទឹកម្នាក់ ផឹកស្រាស្រវឹងបាញ់បោះសេរី ចំកណ្ដាលក្រុងទេសចរណ៍

នគរបាលចរាចរណ៍ផ្លូវទឹកម្នាក់ ផឹកស្រាស្រវឹងបាញ់បោះសេរី ចំកណ្ដាលក្រុងទេសចរណ៍

ខេត្តសៀមរាប: ប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ចុងឃ្នៀសក្រុងសៀមរាប ខេត្តសៀមរាបបានឲ្យដឹងដែរថា មន្ត្រីប៉ូលិសចរាចរណ៍ជើងទឹកម្នាក់ឈ្មោះ ជា ប៊ុនវី គឺជាមន្ត្រីប៉ូលីស ដែលធ្វើការនៅក្នុង ប៉ុស្តិ៍មូលដ្ឋានខាងលើបានផឹក ស្រាស្រវឹង ហើយបាញ់បោះដោយសេរីយ៉ាងអនាធិបតេយ្យបំផុត។ ប្រភពខាងលើបានបន្តទៀតថា ហេតុការប៉ូលីសចរាចរណ៍ជើងទឹកខាងលើបាញ់បោះដោយសេរីនោះ គឺកើតឡើងនៅថ្ងៃទី១៧ ខែ ១១ ឆ្នាំ ២០១៩ វេលាម៉ោង ១៨:៤៥នាទីល្ងាចនៅជិតផែបណ្ដែតទឹករបស់ការិយាល័យចរាចរណ៍ផ្លូវទឹក នៅចំណុចខាងត្បូងក្បាលកន្ធីគមចំងាយ ១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិទី៥ ចំងាយ១០០ម៉ែត្រ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីបាញ់បោះខាងលើនេះដែរអ្នកយកព័ត៌មាន យើងមិនអាច សុំការបកស្រាយពី លោក ជា ប៊ុនវី បានទេ រីឯចំណែកលោក រឿនមេប៉ុស្ដិ៍ចុងឃ្នាស បានប្រាប់តាមទូរស័ព្ទ យ៉ាងខ្លីថាគាត់ កំពុងតែទៅរៀបចំណែកឯ លោក អ៊ុំម៉ារី ចៅសង្កាត់ចុងឃ្នៀស បានប្រាប់តាមទូរស័ព្ទ ថាពិតជាមានការ បាញ់បោះ ពិតមែនប៉ុន្តែ ករណីបាញ់បោះនេះសមត្ថកិច្ច បានធ្វើសំណុំរឿងទៅ ដល់ថ្នាក់លើហើយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានខាងលើ​​ បានធ្វើការសំណូមពរទៅដល់ លោកទិត្យណារ៉ុងស្នងការនគរបាល ខេត្តសៀមរាបក៏ដូចជា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វិធានការ នឹងស៊ើបអង្កេតរឿងករណីបាញ់បោះនេះ ជាបន្ទាន់ផងខណៈពេលដែលភ្ញៀវ ទេសចរក៏ដូចជាប្រជាពលរដ្ឋកំពុងតែភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *