មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចិន២នាក់ ត្រូវបានចាប់ខ្លួន ករណីលួច ម៉ូតូ នៅក្រុងសៀមរាប

ចិន២នាក់ ត្រូវបានចាប់ខ្លួន ករណីលួច ម៉ូតូ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនជាតិចិនចំនួន២នាក់ ត្រូវបាននគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការនគរបាល ខេត្តសៀមរាប សហការ ជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន បាននៅរសៀលថ្ងៃនេះ ក្នុងទឹកដី ខេត្តកណ្ដាល បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព លួចម៉ូតូមួយ គ្រឿងនៅក្រុង សៀមរាប ជិះទៅរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់នគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ករណីលួច(យកម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក) នៅពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបាយ័នប៊ូទិកអូតែល ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
របាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេលព្រឹកពុំចាំម៉ោង មានបុរសជនជាតិថៃម្នាក់បានមកជួលម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០១២ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង១L-៩៣៤៣ ចំនួនពីរថ្ងៃ ក្នុងមួយថ្ងៃតម្លៃ១០$ ពីក្រុមហ៊ុន វិមានណេរ ទួរ ដោយបុរសជនជាតិថៃនោះស្នាក់នៅបន្ទប់ បាយ័ន ប៊ូទិកអូតែល។ លុះព្រឹកឡើងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីព្រឹក បុរសជនជាតិខាងបានខលមកប្រាប់ម្ចាស់ក្រុមហ៊ុនទួ ថាម៉ូតូដែលគេបានជួលត្រូវបានបាត់ ទើបម្ចាស់ក្រុមហ៊ុនទួរ បានពិនិត្យមើលGPSដែលចាប់ជាប់នឹងម៉ូតូ ឃើញថាកំពុងធ្វេីដំណើរនៅភ្នំពេញ ទើបប្តឹងរាយការណ៍មកសមត្ថកិច្ចតែម្តង។

តាមវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាបពីទទួលបានបណ្តឹង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល របស់ខេត្តសៀមរាប ដោយមានការបញ្ជាពីពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្ដាលយុត្តិធម៌ នៃស្នងការនគរបាល ខេត្តសៀមរាប បានទំនាក់ទំនង សហការណ៍ ជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ធ្វើការប្រម៉ាញ់ចាប់បានជនសង្សយ័២នាក់ជនជាតិចិននិងម៉ូតូជាវត្ថុតាងតែម្តង។ ជនសង្ស័យ កសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់។
តាមវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បញ្ជាក់ថាក្រោយចាប់ខ្លួន បានឆែកឆេរ រកឃើញវត្ថុតាង មានឧបករណ៍ អាចគាស់ទូរដែកបាន ឧបករណ៍កាច់សោរម៉ូតូ និងខ្សែភ្លើងសម្រាប់ឆក់ សម្រាប់កាត់ផងដែរ៕

  

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *