មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាល ខេត្តសៀមរាប ចាប់ខ្លួនបងថ្លៃ រំលោភប្អូនថ្លៃ បានសម្រេច

នគរបាល ខេត្តសៀមរាប ចាប់ខ្លួនបងថ្លៃ រំលោភប្អូនថ្លៃ បានសម្រេច

ខេត្តសៀមរាប៖កម្លាំងនគរបាល ប្រឆាំងការជូញដូរមនុស្សនៃស្នងការ គរបាល ខេត្តសៀមរាប បានចាប់ខ្លួនឃាត់ បុរសម្នាក់ ករណី រំលោភ ប្អូនថ្លៃ បានសម្រេច។
ការចាប់ខ្លួន ធ្វើឡើង នៅថ្ងៃទី១៩ខែវិច្ឆិកា ម្សិលមិញ នៅស្រុក ជីក្រែង បន្ទាប់ពីបាននាំជនសង្ស័យ មកសាកសួរ បំភ្លឺនៅអធិការ នគរបាល ស្រុក។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឃន ឡោះ ភេទប្រុសអាយុ២៨ឆ្នាំ ទីលំនៅភូមិរការ ឃុំកំពង់ក្ដី ស្រុកជីក្រែង បានចាប់រំលោភ ប្អូនថ្លៃ កាលពីថ្ងៃទី២៨.ខែមិថុនាឆ្នាំ២០១៩ នៅចំណុច ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែក ជនរងគ្រោះ ឈ្មោះ យ. យ ភេទស្រី អាយុ១៧ឆ្នាំទីលំនៅ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ បានទៅស្នាក់នៅ ផ្ទះបងស្រី នៅភូមិឃុំកើតហេតុខាងលើ រយៈពេល១៥ថ្ងៃ។ ហើយត្រូវ បានជនសង្ស័យ ដែលត្រូវជា(បងថ្លៃ) ចាប់រំលោភ បានសម្រេច
ក្រោយមក ជនរងគ្រោះ ក៏បានទៅ មករស់នៅ ទីរួម ខេត្តសៀមរាប។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីបាន ស្ដាប់ចម្លើយ ជនរង គ្រោៈ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការ ជូញដូរមនុស្ស នៃស្នងការនគរបាលខេត្ត សៀមរាប បានហៅ ជនសង្ស័យ មកបំភ្លឺដោយមានការ សម្របសម្រួល ពីព្រះរាជអាជ្ញា ក៏បានឃាត់ខ្លួនតែម្ដង ដើម្បីបន្តនិតិវិធី៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *