មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទុកឲ្យលោកឧកញ៉ាសំផាន់ណារឹទ្ធលក់ដីខ្យល់ បោក ប្រជាពលរដ្ឋ យ៉ាង អនាធិបតេយ្យបំផុតនៅឃុំ អូរបីជាន់ ក្រុងប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យ

លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ទុកឲ្យលោកឧកញ៉ាសំផាន់ណារឹទ្ធលក់ដីខ្យល់ បោក ប្រជាពលរដ្ឋ យ៉ាង អនាធិបតេយ្យបំផុតនៅឃុំ អូរបីជាន់ ក្រុងប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩មានសេចក្ដីរាយការណ៍ មកថា÷ល្បីពេញខេត្តបន្ទាយមានជ័យហើយរឿង លោកឧកញ៉ា សំផាន់ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ សំផាន់ណារឹទ្ធ ឌីវេឡូមែន ស្ថិតនៅ​ភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។ជាក្រុមហ៊ុន បោកលក់ដីខ្យល់ បោករាស្រ្ដស្ទើទូរទាំងនគរ សូម្បីតែ ប្រជាពលរដ្ឋក្រីក្រអត់អីស៊ី ក៍ត្រូវបាញ់បោកលោកឧកញ៉ាសំផាន់ណារឹទ្ធដែ។ សេចក្ដីរាយការណ៍បន្តរថា÷ឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើក្បាច់បោកដ៍ល្អបំផុតសំរាប់បោកជនក្រីក្រដូចជា ផ្ដល់ដីសម្ទានសង្គមកិច្ច ដល់ពលរដ្ឋក្រីក្រ ដោយមិនគិតប្រាក់ ពេលនោះប្រជាពលរដ្ឋក្រីក្រដែលអត់មានដីសំរាប់ធ្វើលំដ្ឋាន ក៍បានលង់ខ្លួនមកសុំដីគ្រប់គ្នា ស្ទើទូរទាំងប្រទេស។ ដោយឧកញ៉ាសំផាន់ណារឹទ្ធ បានប្រើល្បិចកល តម្រូវអោយពលរដ្ឋបង់ពន្ធតាមក្បាលដីជូនរដ្ឋ ក្នុងមួយប្លង់ដី២៥ដុល្លា ឡើងទៅយោងទៅតាមទំហ៊ុំដីធំតូច គិតជាម៉ែត្រការ៉េ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថាលោកឧកញ៉ា រូបនេះ តាមពិតមានប្រាក់តូឡើងធ្វើឧកញ៉ា មិនមែនកើតចេញពីការជួយអភិវឌ្ឍន៍សង្គមនោះទេ គឺបានមកពីបោករាស្រ្ដ។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាសំផាន់ណារឹទ្ធបានទេព្រោះអត់លេខទូសព្ទ័ទំនាក់ទំនង៕ដោយគេហទំព័រព្រះចន្ទ័កម្ពជា។

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *