មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គ្រួសាជនរង់គ្រោះដែលបានស្លាប់​​ ស្នើសុំដល់ក្រសួងសុខាភិបាលបិត មន្ទីរ​សម្រាក​ព្យាបាល​«សុខា ​ប៉ោយ​ប៉ែ​ត» ស្ទើរភ្លើង​ព្យាបា​លអ្នក​ជំងឺ បណ្តាល​ឲ្យស្លាប់ សង​សំណង​ជាការបញ្ច​ប់រឿង

គ្រួសាជនរង់គ្រោះដែលបានស្លាប់​​ ស្នើសុំដល់ក្រសួងសុខាភិបាលបិត មន្ទីរ​សម្រាក​ព្យាបាល​«សុខា ​ប៉ោយ​ប៉ែ​ត» ស្ទើរភ្លើង​ព្យាបា​លអ្នក​ជំងឺ បណ្តាល​ឲ្យស្លាប់ សង​សំណង​ជាការបញ្ច​ប់រឿង

ខេត្តបន្ទាយមានជ័យ៖កម្មការ​នីរោងចក្រ អូរ​នាង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត១នាក់ បានដាច់ខ្យល់​ស្លាប់​ខណៈ​បញ្ជូនទៅដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលាម៉ោងជាង​១១​យប់ ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ក្រោយ​បញ្ជូន​ចេញពី​មន្ទីរ​សម្រាក​ព្យាបាល​មួយកន្លែងមានឈ្មោះថា មន្ទីរ​សម្រាក​ព្យាបាល​«សុខា​ប៉ោយ​ប៉ែ​ត»។ គ្រួសារសពបាន​ឲ្យដឹងថា​៖សពជន​រង​គ្រោះ​មានឈ្មោះ ​ទេ​ព្យ ចិន្តា ​ភេទ​ស្រី ​អាយុ​៤០ឆ្នាំ ​ជា​កម្មករ​រោងច​ក្រ​មួយ​ក្នុង​តំបន់ឧស្សាហកម្ម​អូរ​នាង ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ មាន​ទីលំនៅ​ស្ថិតនៅភូមិ​ព្រៃ​ព្រិច​ សង្កាត់​ និងក្រុងប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ គ្រួសារសពបានបន្តថា​៖ក្រោយពីសព​បានស្លាប់ ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌​ព្រោះ​សង្ស័យ​អាច​បណ្តាល​មក​ពី​កា​ព្យាបាល​ខុស​ប្រក្រតី​ របស់​ខាងក្រុម​គ្រូពេទ្យ​​ឈ្មោះថា មន្ទីរ​សម្រាក​ព្យាបាល​«សុខា​ប៉ោយ​ប៉ែ​ត»នោះ។​ បើយោងតាមបុរសជាប្តីជន​រង​គ្រោះ​ក៏​ដូច​ជា​សាច់ញាតិ​បានរៀបរាប់ថា​៖នៅម៉ោងជាង១២រសៀល​ថ្ងៃ​កើត​ហេតុជន​រង​គ្រោះ​មាន​អ​ក្កា​រៈ​អស់កម្លាំង ​និង​ឈឺក្បាល ក៏ឲ្យពូ​ខាងសាច់ថ្លៃ​ដឹក​ទៅ​មន្ទីរ​ស​ម្រាក​ព្យាបាល​ «សុខា​ ប៉ោយ​ប៉ែ​ត​ »ដែល​មា​នទី​តាំងនៅ​ភូមិ​បា​លិ​លេ​យ្យ១ ​សង្កាត់​ និងក្រុងប៉ោយ​ប៉ែ​ត ​ដើម្បី​ឲ្យគ្រូពេទ្យ​ព្យាបាល ដោយទុកជន​រង​គ្រោះ​ស្នាក់​នៅ​ព្យាបាលជំងឺ​តែ​ម្នាក់ឯង​គ្មាន​អ្នក​មើល​ថែ​នោះទេ​ ​ខណៈដែលបុរស​ជា​ប្តី​ជាប់រវ​ល់​ដឹក​ម្តាយ​បង្កើត​ទៅ​ចំណតរថយន្តនោះ។ ​កូនស្រីជនរងគ្រោះឈ្មោះ ​ខេន​ ផា​ន់​ណា​រស្មី​អាយុ​១៩ឆ្នាំ​បាន​ឲ្យដឹង​ថា​ នាង​មានគ្រួសា​រស់នៅ​ឆ្ងាយ ​តែ​ក្រោយ​ពី​ទទួល​ដំណឹង​ថា​ ម្តាយ​ឈឺ​នាង​​ក៏ទៅ​រក​ម្តាយ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​នៅ​ម៉ោង​ជាង​០៩យប់​ថ្ងៃ​កើរ​ហេតុ​ ដោយ​ឃើញម្តាយ​នាង​កំពុង​គ្រូពេទ្យ​បន្តោងសេរ៉ូមឲ្យ ហើយគ្រូពេទ្យ​នៅ​ទីនោះ​បានប្រាប់​នាង​ថា​ បន្តោងសេរ៉ូមអស់​ចំនួន២​កំប្លោក​ហើយ ​និង​កំប្លោក​​ទី៣​កំពុង​ដាក់​បន្ត​។ ​នាង​បានបន្ត​ទៀតថា ​ពេល​សេរ៉ូមកំប្លោក​ទី​៣​ដាក់​ប​ញ្ចូលបាន​បន្តិច​ ស្រាប់តែ​ឃើញម្តាយ​នាង​មាន​អាការៈមិន​ស្រួល ​ហើយ​គ្រូពេទ្យ​ខ្លះ​ថា ​មិន​អី​ទេ​គ្រូពេទ្យ​ខ្លះ​ថា ​ម្តាយ​នាង​ឈឺ​ធ្ងន់​បន្ទាប់​មក​គេ​បញ្ជូន​ចេញ​ពី​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ជាបន្ទាន់ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់​នាង​ថា ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ធ្ងរ​ហើយ​ពេល​កំពុង​រៀបចំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គល​បូ​រី​ ស្រាប់តែ​ម្តាយ​នាង​ផុតដង្ហើម​បាត់​ទៅ​ហើយ។ ករណី​នេះ​ក្រុម​សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ថា ​និង​ដាក់​ពាក្យបណ្តឹង​មន្ទីរ​សម្រាក​ព្យាបាល​ខាង​លើ ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ ដោយ​សង្ស័យ​ថា​​ ការ​ស្លាប់​បាត់បង់​ជីវិត​សមាជិក​ពួក​គាត់​អាច​ដោយ​សា​រគ្រូពេទ្យ​ព្យា​បាល​ខុស​ប្រក្រតី​ ព្រោះ​ជន​រង​គ្រោះ​មុន​ស្លាប់​ពុំ​មាន​ជំងឺ​អ្វី​ធំដុំ​នោះឡើយ ​ត្រឹមតែ​អស់​កម្លាំង ​និង​ឈឺក្បាល​តែ​ប៉ុណ្ណោះ​។ បើតាមប្រភពច្បា​ស់ការបាន​ឲ្យដឹងថា ខណៈដែលក្រុមគ្រួសារសព កំពុងធ្វើបុណ្យ​ នៅផ្ទះ​ជនរង​គ្រោះ ក៏ត្រូវបាន​ម្ចាស់«មន្ទីរ​សម្រាក​ព្យាបាល​ សុខា​ ប៉ោយ​ប៉ែ​ត»ធ្វើការសម្របសម្រួលជាថ្នូទឹកប្រាក់​ជា​ការ​បញ្ចប់​រឿង។ មហាជន​រិះគន់នឹងសម្តែងការខកចិត្តជាខ្លាំង​ចំពោះ«មន្ទីរ​សម្រាក​ព្យាបាល​ សុខា​ ប៉ោយ​ប៉ែ​ត» ដែល​បានព្យាបា​លអ្នក​ជំងឺ បណ្តាល​ឲ្យស្លាប់ រួចសង​សំណង​ជាការបញ្ច​ប់រឿង។​ពួ​កគាត់សុំសំណូមពរ​ដល់​ក្រសួងសុខាភិបាល ពិសេសអ្នកច្បាប់ មេត្តាមានវិធានការ​ទៅលើ​គ្លីនិក ដែលគ្មានប​ច្ចេកទេស​ត្រឹមត្រូវ​មួយនេះ បើពុំដូច្នោះទេពួកគាត់នៅតែមានការព្រួយបារម្មណ៍ ទៅនឹង​ការប្រ​ឈមប៉ះពាល់​សុខភាព និងបាត់បង់ជីវិត ព្រោះតែគ្មានវិធានការពីមន្ទីរសុខាភិបាលខេត្ត បណ្ដោយឲ្យបើកលក់ថ្នាំ គ្រប់​កន្លែងបែបអាណាធិប្បតេយ្យបែបនេះ​។ ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ អ្នកសារព័ត៌មានយើងមិន​អាច​សុំការបំភ្លឺ​ពី លោក​វ៉ា​ន់ ​ចេស ​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ សុខា​ ប៉ោយ​ប៉ែ​ត បានទេដោយខលចូលជាច្រើនដងជាប់រវាល់រហូរ​៕

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *