មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បង្ក្រាបល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធើណិត នៅក្រុងសៀមរាប ចាប់ខ្លួនជនជាតិចិន២នាក់

បង្ក្រាបល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធើណិត នៅក្រុងសៀមរាប ចាប់ខ្លួនជនជាតិចិន២នាក់

ខេត្តសៀមរាប៖ ជនជាតិចិនចំនួន២នាក់ ត្រូវបាននគរបាល កម្លាំងការិយាល័យស៊ើប អង្កេតនិង អនុវត្តនីតិវិធី សហការជាមួយនគរបាល រដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួល នីតិវិធីដោយ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ចាប់ខ្លួន នៅរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ម្សិលមិញ ពាក់ព័ន្ធ 👉ករណីបង្រ្កាបល្បែង ស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិតGame Online។
ហេតុការណ៍បានធ្វើ នៅចំណុចផ្ទះជួលភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ ត្រី ជា គឹមសាន ស្នងការរង ខេត្តសៀមរាប ទទួលផែន អន្តោប្រវេសន៍ បានឲ្យដឹង ថាករណី នេះ ក្រុមសមត្ថកិច្ច បានរឹបអូស វត្ថុតាង កំព្យូទ័រយួដៃ ចំនួន ៣គ្រឿង ទូរសព្ទដៃ ៥គ្រឿង និងសម្ភារៈវត្ថុតាង មួយចំនួនទៀតត្រូវបាន បញ្ជូន ទៅសាកសួរ នៅការិយាល័យ។
ជនសង្ស័យ ទាំង២ ១-ឈ្មោះ MA LIANG ភេទ ប្រុស កើតថ្ងៃទី ៣០-០៤-១៩៨៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៤៧៤ ៨៦៦ ១២។ ២-ឈ្មោះ ZENG WEIDONG ភេទ ប្រុស កើតថ្ងៃទី ២៥-០១-១៩៨៨ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៥៥០៧ ៥៣៧៩។
លោកឧត្តមសេនីយ៍ ត្រី ជា គឹមសាន បានថ្លែងបន្តថា តាមការសាកសួរ ជនសង្ស័យ ទាំងពីរនាក់ បានឆ្លើយថា ពួកគេគឺភ្នាក់ងារ បើកគណនី ឲ្យភ្ញៀវជនជាតិចិន ដែលមានបំណង លេងល្បែង ស៊ីសង តាមប្រព័ន្ធ អ៊ិនធើណិត នៅប្រទេសចិន និងទទួល បានប្រាក់ខែចំនួន ៥០០០យ័ន ក្នុងមួយខែ។
បើតាម លោកឧត្តមសេនីយ៍ ត្រី ជា គឹមសាន ថ្លែងបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យ ទាំងពីរនាក់ ខាងលើ ត្រូវបានលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប សម្រេចឲ្យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីរៀបចំ កសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

  

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *