មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោកម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យនឹងឯម​ ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់នឹងអាប៉ោងព្រោះខ្លាចបារមីម្ចាស់សង្វៀន

លោកម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យនឹងឯម​ ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់នឹងអាប៉ោងព្រោះខ្លាចបារមីម្ចាស់សង្វៀន

ភ្នំពេញ៖ប្រជាពល់រដ្ឋថាប្រហែលជាត្រូវប្រេីរបារមីរបស់លោកស​ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញហេីយទេីបអាចបង្រ្កាបបនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏មានបារមីនឹងអំណាចដែលមានទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យហេីយកន្លែង​បនល្បែងដែរមានទីតាំងខាងលេីនេះអាចចូលទៅលេងបានតាមផ្លូវដួងងៀប៣ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហេីយមិនពិបាករកនោះទេហេីយទីតាំងនោះគឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោកឯម​ ភារីមេប៉ុស្ដិ៍ស្ទឹងមានជ័យ៣នឹងលោកម៉េង​ វិមានតារាអធិការនគរបាលខណ្ឌមានជ័យផងដែរ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងខាងលេីនេះមានសារព័ត៌មានជាច្រេីនបានចុះផ្សាយនឹងកម្លាំងសមតកិច្ចចុះចាប់ដែរតែនៅបេីកលេងយ៉ាងអនាធិតេយ្យដដែលហេីយនឹងមានចាក់ភ្នាល់លុយរាប់សិបលានរៀលនឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។ តាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះបាននិយាយថាម្ចាស់សង្វៀនបានបង់លុយអោយសមត្តកិច្ចរួចហេីយជាថ្នូរក្នុុងការមិនចុះបង្រ្កាបរឺផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេលចុះបង្រ្កាបរឺក៏មិនអោយលេងតែម្ដង ហេីយក៏រាយការណ៍ប្រាប់ថ្នាក់លេីថាកន្លែងដែលគេប្ដឹងរឺរាយការណ៍នោះមិនមានបនល្បែងរឺបទល្មេីសនោះទេ។ គាត់បន្តទៀតថាសង្វៀនមាន់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយ​ នោះស្របពេលដែលមានវត្តមានលោកស​ ថេតមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ។ទោះជាយ៉ាងណាក៏មហាជនសង្ឃឹមថាលោកឧត្ដមសេនីយ៍ឯក​ ស​ ថេតអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងខាងលេីដែលមានបារមីធំហេីយខ្លាំងជាងលោម៉េង​ វិតារា​ អធិការខណ្ឌមានជ័យនឹងលោកឯម​ ភារីមេបុស្ដិ៍ស្ទឹងមានជ័យ៣កុំឲ្យនៅបន្តបេីកលេងយ៉ាងរលូនដូចច្នេះទៀត​ ព្រោះល្បែងទាំងនេះហេីយគឺជាកាផ្ដេីមចេញ​ ដូចជា​ ចោរលួចចោរប្លន់​ ចោរឆក់​ អំពេីអសន្តិសុខ​ ធ្វេីឲ្យប្រជាពល់រដ្ឋភ័យខ្លាច​ ប្រជាពលរដ្ឋសង្ឃឹមនឹងរងចាំមេីលថាតេីបនល្បែងខាងលេីមានបារមីខ្ពស់ជាងឯកឧត្ដម​ ស​ ថេត​ ទៀតដែររឺទេ៕

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *