មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / កញ្ឆាក្រៀមជិត១០០គីឡូក្រាម ប្រុងនាំយកទៅលក់នៅវៀតណាម​ ព្រមទាំងដំណាំកញ្ជាជិត៤ពាន់ដេីម ត្រូវបានកម្លាំងអាវុធហត្ថតាកែវ​ ធ្វេីការបង្ក្រាបនឹងបំផ្លាញចោលនៅភ្នំប៉ាយ៉ងកោរ ស្រុកគីរីវង់​

កញ្ឆាក្រៀមជិត១០០គីឡូក្រាម ប្រុងនាំយកទៅលក់នៅវៀតណាម​ ព្រមទាំងដំណាំកញ្ជាជិត៤ពាន់ដេីម ត្រូវបានកម្លាំងអាវុធហត្ថតាកែវ​ ធ្វេីការបង្ក្រាបនឹងបំផ្លាញចោលនៅភ្នំប៉ាយ៉ងកោរ ស្រុកគីរីវង់​

តាកែវ៖ ដំណាំកញ្ឆាជិង ៤ពាន់ដើម និងកញ្ឆាក្រៀមជិង ១០០គីឡូក្រាម ត្រូវបានកំលាំងអាវុធហត្ថខេត្តតាកែវ ចុះបង្រ្កាបបានកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចជួរភ្នំប៉ាយ៉ង់កោ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបានជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបំរុងនាំយកទៅលក់នៅវៀតណាម ។

បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆាបាន ៤ទីតាំង មានចំនួន ៣៣៥០ដើម អាងទឹក ៥ រោងស្នាក់នៅ ២កន្លែងធំៗ និងបានរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាម ស្មើនឹង ១៥បាវ ឡានហាយឡែនឌ័រ ១គ្រឿង និងឃាត់ខ្លួនអ្នកចាំចំការមានឈ្មោះ ធីម ណា ភេទ​ប្រុស អាយុ ២៨ឆ្នាំ ។

លោកមេបញ្ជាការអាវុធហត្ថខេត្តបានបន្តថា ចំពោះករណីចុះបង្រ្កាបដំណាំកញ្ឆានេះ គឺកំលាំងបានចុះបង្រ្កាបដូចភ្លៀងរលឹម នៅលើជួរភ្នំប៉ាយ៉ង់កោនេះ ប៉ុន្តែបង្រ្កាបមិនចេះអស់ដោយ ស្ថានភាពភូមិសាស្រ្តមានភាពស្មុគស្មាញច្រើន ដែលធ្វើឲ្យកំលាំងយើងពិបាកក្នុងការចុះបង្រ្កាប។ ប៉ុន្តែលោកនឹងបន្តចុះបង្រ្កាបដំណាំកញ្ឆា ទាំងអស់នេះ ឲ្យអស់នៅលើជួរភ្នំប្រវត្តិសាស្រ្តនេះ ជាពិសេសបន្តស្វែងរកចាប់ខ្លួន ក្រុមឈ្មួញទុច្ចិរិតដែលបានលួចដាំដុះដំណាំកញ្ឆានេះ។

បច្ចុប្បន្នកញ្ឆាក្រៀមជាង ១០០គីឡូ មនុស្សម្នាក់ និងឡាងហាយលែនឌ័រ១គ្រឿង ត្រូវបានកំលាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

      

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *