មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / កិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM ) ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង

កិច្ចប្រជុំលើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM ) ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង

ខេត្តសៀមរាបះ កិច្ចប្រជុំ លើកទី១៣ មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ( ANCM )ក្រោមប្រធានបទ បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង ការជ្រើស រើសយកប្រធាន បទ( បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង )សម្រាប់កិច្ចប្រជុំមេបញ្ចាការកងទ័ពជើងទឹកអាស៊ាន ( ANCM )លើកទី១៣ ឆ្នាំ២០១៩នេះ ដោយផ្អែកលើគោល ការណ៍ទាំង ៣ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន។ធ្វើឡើងនៅសណ្ឋាគារ សុខា អង្គរ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៩ នៃខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចពិជ័យសេនាឧបនាយករដ្ឋ មន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារ ជាតិិ។
ក្នុងឪកាសនោះដែរ លោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ព ជើងទឹកកម្ពុជា និងជាអគ្គលរខាធិកាធិការ នៃគណកម្មាធិការជាតិសន្តសុខលម្ហ សមុទ្រ ក្នុងសន្ទរកថាស្វាគមន៍ បើកកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងសៀមរាប បានលើកបង្ហាញថា ៖ ដោយផ្អែកលើស្ថានការជាក់ស្តែងដែលកំពុងអភិវឌ្ឍក្នុងតំបន់ និងអនុលោមតាមគោលការណ៍ចំនួន ៣ ដែលបានលើក ឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺកសាងភាពធន់ទ្រាំរឹងមាំ កសាង សមត្ថភាពឆ្លើយតប និងកសាងសមត្ថភាពនៃការស្តារឡើងវិញ ដើម្បីបំរើឲ្យគោលបំណងបង្កើនឡើងនូវកាលានុវត្តភាព និងសម្រេចបានគោលដៅជាបឋមខាងលើ គឺត្រូវថែរក្សាការពារសុខសន្តិ ភាព និងសុវត្តិភាពលើផ្ទៃសមុទ្រក្នុងតំបន់ ប្រធានបទនៃកិច្ចប្រជុំមេបញ្ចាការកងទ័ព ជើងទឹកអាស៊ាន ( ANCM )លើកទី១៣ ឆ្នាំ២០១៩នេះ ត្រូវបានជ្រើសរើសយកប្រធានបទ( បង្កើនកិច្ចសហប្រតិ បត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង )។
សម្តេចពិជ័យសេនាឧបនាយករដ្ឋ មន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារ ជាតិិបានថ្លែងថា៖យើងពិតជាទទួលស្គាល់ អំពីបញ្ហាប្រឈមទាំងឡាយ ដែលកំពុងបន្តកើតមានឡើងលើលម្ហសមុទ្រ ទាំងសន្តិសុខបែបប្រពៃណីនិងមិនប្រពៃណី មានដូចជា បញ្ហាអធិប តេយ្យភាពលើដែនសមុទ្រ បញ្ហាចារកម្មប្រដាប់អាវុធ អន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ អំពើភេវរកម្ម ។ដូចនេះ កិច្ចសហប្រតិ បត្តិការកងទ័ព ជើង ទឹក នៃបណ្តាប្រទេសអាស៊ាន តាម រយៈនៃកិច្ចប្រជុំ ANCM គឺជាសក្ខីកម្មនៃស្មារតីឯកភាពគ្នា និងជាការខិតខំរួមគ្នាលើវិស័យនាវាចរ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែងលើផ្ទៃ សមុទ្រ និងទទួលខុសត្រូវលើជោគ វាស នា របស់ប្រជាជាតិអាស៊ានទាំងមូល ។
គួររំលឹកដែរថា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ដែលហៅកាត់ថា ANCM ចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០១ តាមរយៈនៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួននាទីក្រុងបាងកក ( ប្រទេសថៃ ) ។
មានប្រធានបទជាច្រើន ជាពិសេសពាក់ព័ន្ធដល់សន្តិសុខសមុទ្រ ត្រូវបានពិនិត្យពិចារណានិងលើកយកមកពិភាក្សា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការប្រកប ដោយសុឆន្ទៈ ភាពចុះសម្រុងគ្នា ដើម្បីរិះរកដំណោះស្រាយ ដោះស្រាយបញ្ហាប្រឈមទាំងឡាយលើផ្ទៃសមុទ្រ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕

       

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *