មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ក្រុមហ៊ុនចំនួន៣ នឹងមកវិយោគ ដើម្បីកែច្នៃនិងកាត់បន្ថយសំរាមនៅក្នុងក្រុងសៀមរាប

ក្រុមហ៊ុនចំនួន៣ នឹងមកវិយោគ ដើម្បីកែច្នៃនិងកាត់បន្ថយសំរាមនៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ដោយមើលឃើញពីការកើនឡើងនៃកាកសំណល់សំរាមនៅក្នុងក្រុងសៀមរាប ក្រុមហ៊ុនល្បីៗចំនួន៣បានចាប់ដៃគ្នានិង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិយោគទៅលើកការកែច្នៃនិងកាត់បន្ថយកាកសំណល់សំរាមនៅក្នុងខេត្តសៀមរាប។ការចុះហត្ថលេខានេះធ្វើឡើងនៅល្ងាចថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៩នៅសណ្ឋាគារ (G.Z Angkor boutique)ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងអ្នកវិនិយោគជាច្រើននាក់ផងដែរ។
ថ្លែងប្រាប់អ្នកកាសែត នាល្ងាចម្សិលម៉ិញនេះ លោក ម៉េង ហួរ អគ្គនាយកក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) បានមានប្រសាសន៏ថា៖ យើងជឿជាក់ថា គួរតែមានផែនការដោះស្រាយជាមួយកាកសំណល់ដែលមានលក្ខណៈជាប្រព័ន្ធនិងត្រឹមត្រូវតាមអ្វីដែលយើងអាចធ្វើទៅបាន។ គឺតាមរយៈនៃការបែងចែកផ្នែកខ្លះៗធ្វើឲ្យប្រសើរឡើងជាជីសរីរាង្គនិងផ្នែកដែលពិបាកនិងយកមកប្រើប្រាស់ឲ្យបានយូរដូចជាប្លាស្ទិកនិងស្នោ ដើម្បីបង្កើតឲ្យវាតម្លៃបន្ថែមដោយប្តូរទៅជាឥន្ធនៈជំនួសសម្រាប់ចែកចាយដល់សាធារណជនក្នុងតម្លៃថោកៗ។ រួមទាំងការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាជនឲ្យយកចិត្តទុកដាក់លើបញ្ហាបរិស្ថានរបស់ពួកគេដោយបំបែកកាកសំណល់ចេញពីប្រភពដើម ដើម្បីជួយកាត់បន្ថយនឹងចូលរួមចំណែករបស់រដ្ឋាភិបាលផងដែរ។ លោក បានបន្តថា៖ បរិមាណកាកសំណល់យើងអាចកាត់បន្ថយដែលត្រូវបានគេបោះចោល ដោយយកវាទៅដុតក្នុងឡសំរាមផងដែរ។ អ្វីដែលសំខាន់នោះគឺវាជួយកាត់បន្ថយនៅផលបះពាល់នៃបរិមាណកាបូនឌីអុកស៊ីតដែលបណ្តាលឱ្យមានការកើនឡើងនៃសីតុណ្ហភាពពិភពលោកដែលគេហៅថាកំដៅនៃភពផែនដីជាដើម។ លោក បានបញ្ជាក់ដោយយល់ឃើញថា៖ ខេត្តសៀមរាប ជាទីក្រុងទេសចរណ៍លំដាប់ពិភពលោក វាមានបរិមាណសំណល់ច្រើន (ប្រមាណជាង៤០០ តោនក្នុងមួយថ្ងៃៗ) ជាលទ្ធផលវិជ្ជមានកាកសំណល់សំរាមច្រើនណាស់ វាបានធ្វើឲ្យមានផលប៉ះពាល់លើបរិស្ថាន និងស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ជារួមមាន៖ ផ្ទះកខ្វក់ ទេសភាពមិនស្អាត់ ក្លិនអាក្រក់ និងទីកន្លែងបង្កាត់ពូជដូចជាកណ្តុរកន្លាតនិងរុយជាដើម។ វាក៏ជាប្រភពនៃភ្នាក់ងារបង្កជំងឺដោយផ្ទាល់ដូចជាអាសន្នរោគរាគមួល ជំងឺតេតាណូសជំងឺផ្លូវដង្ហើមបណ្តាលឲ្យមានជាតិពុលពីសំណាក់លើដីនិងប្រភពទឹក គឺទឹកកខ្វក់ ទឹកស្អុយ ស្ទះនៃបញ្ហាទឹកជំនន់ដែលជាប្រភពនៃការបំពុលខ្យល់ និង ធូលីផ្សែងៗ ដែលបណ្តាលពីមកឡដុតនិងធ្វើឲ្យមេតានពីសំរាមកប់យូរមកហើយ។ វាជាការពិតណាស់កាកសំណល់មិនងាយរលួយមួយចំនួនដូចជាពពុះប្លាស្ទិចធ្វើឲ្យកាកសំណល់បះពាល់ដល់បរិស្ថានក៏ធ្វើឲ្យប្រជាជនទទួលរងនូវបញ្ហាសុខភាពយ៉ាងច្រើនផងដែរ។ ជាមួយគ្នានោះ ក្រុមហ៊ុនរបស់លោក គឺមានគម្រោងហើយនឹងបង្កើតរោងចក្រកែច្នែសំរាមមួយនៅក្នុងខេត្តសៀមរាបនេះ ជំហានទី១ក្រុមហ៊ុនរបស់លោកត្រូវចំណាយទុនប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងការសាងសង់រោងចក្រកែច្នៃសម្រាម់ឲ្យក្លាយទៅប្រេងឥន្ទន: និងជី សម្រាប់តម្រូវការរបស់សាធារណ:ជនទូទៅលក់ក្នុងតម្លៃសមរម្យ។ ជំហានទី២ នៅពេលដែលក្រុមហ៊ុនបានដំណើរការជាផ្លូវការហើយ ខាងក្រុមហ៊ុនយើងនឹងត្រូវចំណាយដើមទុនប្រមាណជាង ២០ដុល្លារអាមេរិកទៀតសម្រាប់ការផ្គត់ផ្គង់នៅរោងចក្រកែច្នៃសំរាម់កាកសំណល់ផ្សេងៗ ដើម្បីផលិតឲ្យចេញទៅប្រេងឥន្ទន:និងជី ដែលអាចប្រើប្រាស់បានតាមតម្រូវការរៀងៗខ្លួន។
ក្រុមហ៊ុនទាំង៣នោះរួមមាន៖ក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) និងក្រុមហ៊ុនចំនួន២មកពីប្រទេសថៃ គឺក្រុមហ៊ុន ជីវសាជីវកម្មជីគីមីជីអូអាយស៊ីធីជីអេសស៊ីជីអិមភីធីស៊ី និង ក្រុមហ៊ុន ស៊ី អេ ធី ស៊ី អេ ស៊ី អេស ភី ជី។ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានទីតាំងនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។លោក ម៉េង ហួរ អគ្គនាយកក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៣នេះមានសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមូលដ្ឋាននិង ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជួយគាំទ្រដល់ក្រុមហ៊ុននេះផង។ព្រោះក្រុមហ៊ុននេះបង្កើតឡើងគឺដោយមានគោលបំណងកាត់បន្ថយសំរាមនៅក្នុងក្រុងសៀមរាប ៕

            

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *