មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ភ្នាក់ងារទូរទស្សន៍អប្សរានិងកាសែតរស្មីកម្ពុជាខេត្តមណ្ឌលគិរី ត្រូវទាហានសក្តិ៥ប្តឹងទៅតុលាការ

ភ្នាក់ងារទូរទស្សន៍អប្សរានិងកាសែតរស្មីកម្ពុជាខេត្តមណ្ឌលគិរី ត្រូវទាហានសក្តិ៥ប្តឹងទៅតុលាការ

មណ្ឌលគិរីៈលោកសាតចាន់បុត្រ ភ្នាក់ងារកាសែតរស្មីកម្ពុជានិងទូរទស្សន៍អប្សរា ប្រចាំខេត្តមណ្ឌលគិរី ត្រូវបានលោកសុផាត សេរីវុទ្ធី មានតួនាទីជាទាហានសក្តិ៥ក្រសួងកាពារជាតិ តាមរយៈមេធាវីឈ្មោះសេង សឹង្ហហេង ដាក់ពាក្យបណ្តឹងចូលទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដែលតម្រូវអោយលោកសាតចាន់បុត្រ ចូលបំភ្លឺចំពោះមុខ ព្រះរាជអជ្ញានៅថ្ងៃទី២ខែធ្នូខាងមុខ។

ដីការបស់ព្រះរាជអជ្ញារងលោកម៉ម វ៉ាន់ដា បានចេញដីកាកោះនិងសាកសួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣១៣ចុះថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៩ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ប្រព្រឹត្តបទឧក្រឹដ្ឋជាអាថ៌ ដែលប្រព្រឹត្តទៅកាលពីខែកក្កដាដល់ខែសីហាឆ្នាំ២០១៩។

លោកសាតចាន់បុត្រ បានអោយដឹងថា លោកនិងចូលបំភ្លឺចំពោះមុខព្រះរាជអជ្ញារងលោកម៉ម វ៉ាន់ដា តាមកាលកំណត់។ភ្នាក់ងារកាសែតនិងទូរទស្សន៍រូបនេះ បានបញ្ជាក់ទៀតថា លោកបានត្រៀមឯកសារគតិយុត្តិ ពាក់ព័ន្ធនិងករណីលោកសុផាត សេរី វុទ្ធី បានព្យាយាមរំលោភយកដីធ្លី របស់គ្រួសារជនជាតិដើមក្នុងឃុំដាក់ដាំ រួចរាល់ហើយ។

លោកសាតចាន់បុត្រ រំពឹងថាស្ថាប័នតុលាការខេត្តមណ្ឌលគិរីនិងសិក្សា សុើបអង្កេតករណីបណ្តឹងមួយនេះបានល្អិតល្អន់ល្អប្រសើរ៕

    

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *