មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ខ្លាចរិទ្ធអំណាចសង្វៀន! លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ និងលោក ឯម ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និងអាប៉ោង

ខ្លាចរិទ្ធអំណាចសង្វៀន! លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ និងលោក ឯម ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និងអាប៉ោង

នៅភ្នំពេញ ៖ លោក ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យនិងលោក ឯម ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ានបង្រ្កាបសង្វៀនបញ្ជល់មាន់ដុះស្លែ និង អាប៉ោង ព្រោះខ្លាចរឹទ្ធិអំណាចម្ចាស់សង្វៀនបញ្ជល់មាន់ អាប៉ោង ដ៏ធំ ដែលគេស្គាល់ឈ្មោះម្ចាស់សង្វៀនយ៉ាងច្បាស់ថាមានបីនាក់ជាអ្នកកាងស្វៀននិងរត់ការ ក្រៅប្រព័ន្ធដើម្បីបើកលេងដោយរលូន ដោយរំខានដល់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធប្រចាំខណ្ឌ មានជ័យឡើយ “ទី១-ឈ្មោះ ឈឿន សុខលី ទី២-ឈ្មោះ ខេ សាន់ ទី៣-ឈ្មោះ ម៉ាប់ ។ ជុំវិញករណីបើកលេងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់ប្រាក់ក្នុងមួយគូ រាប់លានរៀលនេះ ប្រហែលជាត្រូវប្រើបារមីរបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហើយទើបអាចបង្រ្កាបបនល្បែងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំ មានរឹទ្ធិបារមីនឹងអំណាច ដែលមាន ទីតាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហើយកន្លែងបនល្បែងដែរមានទីតាំងនេះ អាចចូលទៅលេងបានតាមផ្លូវដួងងៀប៣ ឆ្លងកាត់ប្រឡាយលូទៅត្រង់ដល់ហើយ មិនពិបាករកនោះទេ។ ហើយទីតាំងនោះគឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោកឯម​ ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ នឹងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យផងដែរ។ ពលរដ្ឋបានអោយដឹងទៀតថា ទីតាំងនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយ និងកម្លាំងសមត្ថកិច្ចចុះចាប់ដែរ។ តែនៅបើកលេងយ៉ាងអនាធិតេយ្យដដែល ហើយនិងមានចាក់ភ្នាល់លុយរាប់សិបលានរៀល នឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។ តាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះបាននិយាយថា ម្ចាស់សង្វៀនបានបង់លុយ អោយសមត្តកិច្ចរួចហើយជាថ្នូរក្នុងការមិនចុះបង្រ្កាប រឺផ្ដល់ព័ត៌មានមកអោយម្ចាស់សង្វៀន គេចខ្លួនមុនពេលចុះបង្រ្កាប រឺក៏មិនអោយលេងតែម្ដងហើយក៏រាយការណ៍ប្រាប់ថ្នាក់លើថា កន្លែងដែលគេប្ដឹងរឺរាយការណ៍នោះមិនមានបនល្បែងរឺបទល្មើសនោះទេ។ ប្រភពបន្តទៀតថា សង្វៀន មាន់ជល់ដ៏ធំមួយកន្លែងនេះ ឈរជើងរាប់ខែមកហើយ នោះស្របពេលដែលមានវត្តមានលោក ស ថេត មកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏មហាជនសង្ឃឹមថា៖ លោកឧត្ដមសេនីយ៍ឯក ស​ ថេត អគ្គស្នងការរងនឹងជា ស្នងការនគរបាលរាជធានីភ្នំពេញ នឹងមានវិធានការទប់ស្កាត់បង្រ្កាបបនល្បែងស៊ីសងខាងលើ ដែលមានរឹទ្ធិអំណាចធំ ហើយខ្លាំងជាងលោ ម៉េង វិមានតារា​ អធិការខណ្ឌមានជ័យ នឹងលោក ឯម ភារី មេបុស្ដិ៍ស្ទឹងមានជ័យ៣ កុំអោយនៅបន្តបើកលេងយ៉ាងរលូនដូចច្នេះទៀត ព្រោះល្បែង ទាំងនេះហើយគឺជាកាផ្ដើមចេញ​ មានដូចជា​ ចោរលួចចោរប្លន់​ ចោរឆក់​ ហឹង្សាក្នុងគ្រួសារ អំពើ អសន្តិសុខ​ ធ្វើឲ្យប្រជាពល់រដ្ឋភ័យខ្លាច ប្រជាពលរដ្ឋសង្ឃឹមនឹងរងចាំមើលថាតើបនល្បែង ខាងលេីមានបារមីខ្ពស់ជាងឯកឧត្ដម​ ស​ ថេត​ ទៀតដែររឺទេ៕

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *