មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ចុះបង្ក្រាបគ្រឿងញៀនក្នុងក្លឹបកម្សាន្ត យីហោ«ម៉ាស្ទ័រក្លឹប» នៅក្រុងច្បារមន ឃាត់ខ្លួន ១៦៤នាក់ រកឃើញអ្នកញៀនថ្នាំ ៣០នាក់

ចុះបង្ក្រាបគ្រឿងញៀនក្នុងក្លឹបកម្សាន្ត យីហោ«ម៉ាស្ទ័រក្លឹប» នៅក្រុងច្បារមន ឃាត់ខ្លួន ១៦៤នាក់ រកឃើញអ្នកញៀនថ្នាំ ៣០នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ​ ចុះទៅបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តនាពេលរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ដោយឃាត់ខ្លួនមនុស្សចំនួន ១៦៤នាក់ ភាគច្រើនជាយុវជន យកទៅធ្វើតេស្តទឹកនោម ដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលរកឃើញ៣០នាក់។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅវេលាម៉ោងជាង ១រំលងអាធ្រាត្រយប់មិញឈានចូលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន ក្រោមគោលការណ៍ឯកភាពពីអភិបាល ខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានចុះអនុវត្តវិធានការរដ្ឋបាលចំហរចុះត្រួតពិនិត្យក្លឹបកម្សាន្តយីហោ «ម៉ាស្ទ័រក្លឹប»។

ជាលទ្ធផលលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មនុស្សចំនួន ១៦៤នាក់ (ស្រី ៦២នាក់) ត្រូវបានឃាត់ខ្លួនដើម្បីធ្វើតេស្តទឹកនោម ហើយយើងរកឃើញថាមានផ្ទុកសារធាតុញៀនចំនួន ៣០នាក់ (ស្រី០៧នាក់)។

សម្រាប់មនុស្សចំនួន៣០នាក់ ដែលបានរកឃើញមានផ្ទុកសារធាតុញៀននោះ ត្រូវចាត់វិធានការតាមនីតិបន្តទៀត។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបញ្ជាក់ថា សម្រាប់ប្រតិបត្តិការខាងលើនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ចូលរួមកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀននៅលើទឹកដីខេត្តកំពង់ស្ពឺ៕

      

About admin

Check Also

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បដិសេធ សៀមរាបប៉ុស្ដិ៍ ចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបដិសេធមនឹងបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ដែលបានចុះផ្សាយរឿង ស្ថានីយ៍ថ្លឹងរថយន្តពួក មិនទប់ស្កាត់រថយន្តធំៗ ដឹកទំនិញបំផ្លាញផ្លូវ។ ការបដិសេធ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីរសៀល ដែលមានចំណងជើងថា(ចឹងតើ បានផ្លូវ ក្រវ៉ាត់ក្រុងសៀមរាប …

Leave a Reply

Your email address will not be published. Required fields are marked *