មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បាក់ប្លង់សេសាលាឆាន់ វត្តប្រាសាទគោកចច រងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ស្លាប់៣នាក់ របួសធ្ងន់ស្រាល ១៣អង្គ/នាក់

បាក់ប្លង់សេសាលាឆាន់ វត្តប្រាសាទគោកចច រងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ស្លាប់៣នាក់ របួសធ្ងន់ស្រាល ១៣អង្គ/នាក់

សៀមរាប៖ រលំសាលាឆាន់ កំពុងកសាងថ្មី ទទឹង៣០ម៉ែត្របណ្តោយ៤០ម៉ែត្រ នៅវត្តប្រាសាទគោកចច ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស១៦នាក់ នៅរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៩នេះ ។ ការរលំសាលាឆាន់កំពុងសាងសង់នេះ យោងតាមការសាកសួររបស់សម្ថកិច្ច​ ពីកម្មករកំពុងធ្វើរការតាមក្រុមនិមួយៗ បានបាត់សមាជិកក្រុមសរុបចំនួន១៦នាក់ មកដល់ពេលនេះបានរកឃើញ ចំនួន១៦នាក់ ។
ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានជួយសង្គ្រោះជនរងគ្រោះចេញពីគំនរប្លង់សេនេះ។
យោងតាមរបាយការណ៍របស់សាលាខេត្តសៀមរាប បានអះអាងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២អង្គ។
ជនរងគ្រោះរងរបួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះទាំងអស់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែកជនរងគ្រោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។

តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះនៅក្រោមគំនរប្លង់សេនោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រុមការងារជួយសង្គ្រោះដឹកនាំបញ្ជាផ្ទាល់ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង។

របាយការណ៍បានបង្ហាញដែរថា ក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសារការបាក់ប្លង់សេសាលាឆាន់នេះ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់។ ប្រើរថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។

ប្រើគ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង និងរៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់ផងដែរ៕

     

About admin

Check Also

ប៉េអឹមខេត្តសៀមរាប បង្ក្រាបរថយន្តស៊ីតែន ដឹកឈើមួយគ្រឿង នៅសង្កាត់ស្លក្រាម

ខេត្តសៀមរាប៖រថយន្តសណ្តោងស៊ីតែន មួយគ្រឿងត្រូវបានកន្លាំងអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបាន។ ហេតុការណ៍បានធ្វើនៅវេលាម៉ោង ១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។ ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ …

Leave a Reply

Your email address will not be published. Required fields are marked *