មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឃាត់​ខ្លួន​នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ ២​ នាក់​ បញ្ជូន​ទៅ​ តុលាការ​

ឃាត់​ខ្លួន​នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ ២​ នាក់​ បញ្ជូន​ទៅ​ តុលាការ​

តាមរយះ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ លទ្ធផល​នៃ​ការធ្វើ​អធិការ​កិច្ច​របស់​ គណៈកម្មការ​ចំពោះ​កិច្ច​ កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានរកឃេីញថា​ លោក​វរៈសេនីយ៍​ឯក​ ស​ ប៊ុន​សឿន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ និង​ លោកអនុសេនីយ៍ទោ​ ឆយ​ រដ្ឋនា​ ជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ ពិតជាបាន​ប្រេីហឹង្សា​លេីឈ្មោះ​ ទុយ​ ស្រស់​ ពិតប្រាកដ​មែន​ ។ បច្ចុប្បន្ន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានកសាងសំណុំរឿង​បញ្ជូន​ នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ជ័យ​ ទាំងពីររូបនេះ​ទៅ​កាន់​តុលាការ​ដេីម្បី​ចាត់ការ​តាមផ្លូវច្បាប់​ ។ គួរបញ្ជាក់ថា​ គ្រួសារ​សព​ ទុយ​ ស្រស់​ បានប្ដឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ ប្ដីរបស់​ខ្លួន​ ឈ្មោះ​ ទុយ​ ស្រស់​ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ឃាត់ខ្លួន​ក្នុងបញ្ហាទំនាស់ដីធ្លីមួយនិងបានវាយធ្វេីទារុណកម្មរហូតដល់ស្លាប់​ ។ បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានបញ្ជាអោយ​ឯកឧត្តម​ កែវ​ រ៉ាមី​ និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ចុះស្រាវជ្រាវករណីនេះ​ ។ មកទល់​ពេល​នេះ​ សមត្ថកិច្ច​ពិតជាបាន​រកឃេីញថា​ នាយ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ២​ នាក់​ខាងលើ​ ពិតជាបាន​ប្រេីហឹង្សា​លេីឈ្មោះ​ ទុយ​ ស្រស់​ ពិតប្រាកដ​មែន​ ។

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *