មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាតាល់ អាងអំណាចអ្វីហ៊ានបើកលេងបៀអាប៉ោង នៅកណ្តាលក្រុងបាត់ដំបងយ៉ាងរលូន

អាតាល់ អាងអំណាចអ្វីហ៊ានបើកលេងបៀអាប៉ោង នៅកណ្តាលក្រុងបាត់ដំបងយ៉ាងរលូន

បាត់ដំបង៖ អាតាល់ល្បីល្បាញពេញទឹកដីខេត្ដបាត់ដំបង ហេីយមានអំណាចពីឋានព្រះឥន្ទខ្លាំងជាងលោកស្នងការ និងលោកអធិការខេត្ដបាត់ដំបងនោះទើបបានបេីកលេង យ៉ាងរំភេីយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ បានអោយដឹងថាទីតាំងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោក អួនតាល់ដ៍ធំកន្លែងមួយនេះបានធ្វើការបើកលេងជាយូរឆ្នាំណាស់មកហើយខួបប្រាំងខួបវស្សាដោយរត់ការអោយ សមត្ថកិច្ចនឹងអជ្ញាធរអស់ហេីយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ មានអ្នកលេងល្បែងជិះសុទ្ធឡានទំនេីបៗមកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលគឺស្វាគមន៍២៤ម៉ោងលេី២៤ម៉ោងតែគ្មានអាជ្ញាធរនិងសមត្តកិច្ច នៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយហេីយល្បែងសុីសងបៀរនឹងអាប៉ោងនេះ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះបើកលេងយ៉ាងអនាធិបតេយ្យដោយ មិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។ ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវ ទៅដល់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឯកឧត្ដមងួនរតនៈនិងឯកឧត្ដមឧត្ដមសេនីយ៍ទោ អ៊ុចសុខុនស្នងការខេត្តសូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិឃុំ។ ពលរដ្ឋរិះគន់ថាជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយទើបមិនហ៊ាន បង្ក្រាបល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់ដ៍ធំមួយកន្លែងនេះ ឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។ កាលពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀត អំពីគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន។ ​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។តែផ្ទុយទៅវិញទន្ទឹមនឹងការ​គាំទ្រនេះអ្វីដែលប្រជាពលរដ្ឋ មិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្មណ៍ពីភាពអសន្តិសុខនៅក្នុងភូមិឃុំត្រង់ដែលស្ថិតនៅភូមិអញ្ចាញសង្កាត់អូចារក្រុងបាត់ដំបង ខេត្ដបាត់ដំបងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់ បាននឹងកំពុងបើកលេងរាល់ថ្ងៃ។ ជុំវិញករណីខាងលេីនេះដែរលោកអធិការក្រុងបាត់បងបានមិនអាចសុំការ បំភ្លឺបានទេព្រោះទួរសព្ទ័មិនអាចទាក់ទំនងបាន។ ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាប ទីតាំងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់នេះដែរឬទេ?៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *