មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ក្រឡាប់រថយន្តខ្នាតយក្សមួយគ្រឿង ចាក់សត្វជ្រូក៣០០ក្បាលចោលរាលពេញដី

ក្រឡាប់រថយន្តខ្នាតយក្សមួយគ្រឿង ចាក់សត្វជ្រូក៣០០ក្បាលចោលរាលពេញដី

សៀមរាប÷រថយន្តខ្នាតយក្សដឹកសត្វជ្រូកមួយគ្រឿងបានក្រឡាប់ ចាក់សត្វជ្រូកប្រមាណ ជា ៣០០ក្បាល ចោលរាលពេញដី តែមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នោះបានកើតឡើងនាងម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៣០ខែមករាឆ្នាំ ២០២០ លើដងផ្លូវជាតិលេខ៦៧(ហាយវេ)ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប។

របាយការណ៍មូលដ្ឋាន កងរាជអាវុធហត្ថស្រុកវ៉ារិនស្នាក់ការសន្តិសុខ៦៧២ បានបង្ហាញថា រថយន្តដឹកជ្រូកមួយគ្រឿងដែលក្រឡាប់នោះម៉ាក.ប៉េអង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ.3F0539 បើកបរដោយឈ្មោះ យ៉ុន ចាន់ថុល ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅ ខណ័មានជយ័ រាជនីភ្នំពេញ។ ចំណែកថៅកែឈ្មោះ (ចែធំ)។ រថយន្តខាងលើ បានដឹកជ្រូកជ្រូកចំនួន៣០០ក្បាល។ ក្នុងពេលក្រឡាប់ ធ្វើអោយងាប់ជ្រូកចំនួន៨៧ក្បាល។ ចំនែកអ្នកបើកបរ និងថៅកែ ពុំមានគ្រោះថ្នាក់អ្វីទេ។

របាយការណ៍មិនបានបង្ហាញថា សត្វជ្រូកខាងលើនោះ ដឹកចេញពីប្រទេសណា ហើយឆ្ពោះទៅកាន់ខេត្តឬរាជធានី យ៉ាងណានោះទេ។ តែអាចដឹកចេញពីប្រទេសថៃច្រើនជាង។

របាយការណ៍បញ្ជាក់ថា ដោយសារការក្រឡាប់នេះបង្កដោយខ្លួនឯង និងមិនមានមនុស្សរងរបួ សមត្ថ កិច្ចបានជួយការពារ រថយន្តនឹងជ្រូក នៅកន្លែងកើតហេតុ រងចាំថៅកែស្វែងរកការជួយអន្តរាគមន៍ យករថយន្តមកស្ទូច៕

About admin

Check Also

សមត្ថកិច្ចកំពុងបើកការសើបអង្កេត ករណីបង្កហិង្សាដោយក្មេងទំនើង១ក្រុម បានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់

សៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប កំពុងបើកការសើបអង្កេត ករណីហិង្សាដោយមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុងក្មេងទំនើង១ក្រុមបានជិះម៉តូកាប់ទៅលើយុវជនចំនួន៥នាក់បណ្តាលឲ្យស្លាប់ម្នាក់របួស៤នាក់ រួចគេចខ្លួនបាត់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប(៦០ម) ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ …

Leave a Reply

Your email address will not be published. Required fields are marked *