មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នគរបាលស្រុកស្វាយលើ បង្ក្រាបកន្លែងជល់មាន់ខ្នាយដែក អ្នកលេងរត់អស់នៅសល់តែសង្វៀននិងមាន់

នគរបាលស្រុកស្វាយលើ បង្ក្រាបកន្លែងជល់មាន់ខ្នាយដែក អ្នកលេងរត់អស់នៅសល់តែសង្វៀននិងមាន់

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកស្វាយលើ និងកម្លាំងប្រជាការពារភូមិ បានចុះបង្ក្រាបទីតាំងជល់មាន់ខ្នាយដែកខុសច្បាប់មួយកន្លែង បន្សល់ទុកតែសង្វៀននិងមាន់៣ក្បាលព្រមទាំងម៉ូតូ៦គ្រឿង។

  ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

  លោកវរ:សេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ខែកុម្ភៈ នេះថា ដើម្បីអនុវត្តន៍តាមច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើបានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទួត និង កម្លាំងប្រជាការពារបានចុះបង្កា្របទីតាំងកន្លែងជល់មាន់មួយកន្លែងនៅចំនុចវាលស្រែ ក្នុងភូមិ រុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។លោកបន្តថា មុនពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យបានរត់គេចខ្លួនអស់ដោយសារស្ថានភាពទីតាំងវាលស្រលះទើបជនសង្ស័យមើលឃើញសមត្ថកិច្ចពីចម្ងាយ ហើយក៏បាននាំគ្នារត់អស់ បន្សល់ទុកតែវត្ថុតាង (សង្វៀនមាន់) និងម៉ូតូចំនួន ៦ គ្រឿងជញ្ជីងថ្លឹងមាន់មួយ  មាន់ចំនួន៣ក្បាល។ លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ច បានធ្វើការដុតកំទេចនូវសង្វៀនមាន់ចោល ចំណែកម៉ូតូបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកស្វាយលើ បណ្តោះអាសន្នសិនដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមច្បាប់៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *