មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បនល្បែងដ៍ធំ សម្បើម នៅលើភ្នុំ អាន សេះមានច្បាប់ឬអត់?

បនល្បែងដ៍ធំ សម្បើម នៅលើភ្នុំ អាន សេះមានច្បាប់ឬអត់?

ខេត្តព្រះវិហារះ បទបញ្ជានៃ រាជរដ្ឌាភិបាលកម្ពុជាស្តីពី សុវត្ថិភាពភូមិ ឃុំ ៩ ចំណុច ត្រូវបានអាជ្ញាធរមូលដ្ឌាន ទូទាំងប្រទេស យកមកអនុវត្តន៍យ៉ាងមានប្រសិទ្ធិភាព។ តែផ្ទុយទៅវិញ អាជ្ជាធរស្រុកជាំក្សាន្ត ដែលដឹកនាំដោយលោក ជា គឹមសេង ជាអភិបាលស្រុក បែរជាបណ្តែតបណ្តោយ អោយមានបនល្បែងសុីសងដ៍ធំ មានទីតាំងនៅលើភ្នុំអានសេះ ដែលជាច្រកព្រំដែនមួយយ៉ាងសំខាន់ ដែលមានមេបនល្បែងឈ្មោះធី។ ប្រភព ពីប្រជាពលរដ្ឌ រស់នៅតំបន់នោះបានអោយដឹងថា បនល្បែងមួយនេះ គឺបើកលេងយូឆ្នាំមកហើយ ហើយយកឈ្មោះ កាសុីណូ ទ្រីភាព មកដាក់ពីមុខដើម្បីលាក់បាំងពីភ្នែកមហាជន និងច្បាប់ តែតាមពិតកាសុីណូ ទ្រី ភាព នៅលើភ្នំនោះបានបិតទ្វាទុក្ខចោល ជាយូរឆ្នាំមកហើយ ហើយកន្លែងដែលបើកបនល្បែងលេងនោះទៀតសោត គឺសង់រោងនៅក្នុងព្រៃជាប់និងជើងកូនភ្នុំឯណោះវិញទេ។ ប្រជាពលរដ្ឌលោកបានបន្តទៀតថា រាប់ឆ្នាំមកហើយ បនល្បែង១នេះគឺបើកលេងបានដោយរលួន ដោយពុំដែលឃើញមាន សម្ថកិច្ចណាហ៊ានបង្ក្រាបម្តងណាទឿយ នេះប្រហែល ជាមានការសំរបសំរួល ក្រោមការមើលថែយ៉ាងដិតដល់ពីលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តនេះហើយមើលទៅ??? ប្រជាពលរដ្ឌ រស់នៅក្នុងតំបន់នោះ លោកមានការព្រួយបារម្មរណ៏ពីសុវត្តិភាព នៅពេលយប់ព្រលប់ក្នុងគ្រួសារពួកគាត់ នីមួយៗ (ពាក្យចាស់ពោលថា អ្នក់ឈ្នះមុខខ្លាញ់ អ្នក់ចាញ់មុខសេះ អស់តំរិះ បើមិនលួចក៍ប្លន់ ) ពួកគាតក៍សុំអំពាវនាវ ឯកឩត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាមានវិធានការជាបន្ទាន់ផងព្រោះជាដែនសមត្ថកិច្ចរបស់ឯកឧត្តមហេីយកុំរង់ចាំសម្តេចតេជោស្រែកទីេបស្វាងពីសុបិន៕

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *