មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនដើម្បីបំផ្លាញនោះទេ!

ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនដើម្បីបំផ្លាញនោះទេ!

សៀមរាប៖ កិច្ចប្រជុំពិភាក្សាជុំវិញ រឿងកាយព្រំប្រទល់​ព្រៃសហគមន៍ឆ្កែលូ វត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ​ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ លោក ប្រាក់ ម៉ារីណា តំណាងមន្ទីរកសិកម្ម និងតំណាងរដ្ឋបាលព្រៃឈើរ ខេត្តសៀមរាប និងក្រុមការងារ លោកមេឃុំ លោកប្រធានសហគមន៍ និងប្រជាពលរដ្ឋប្រម៉ាណជិត១០០នាក់បានចូលរួម នៅបរិវេន្ត ព្រៃសហគមន៍ឆ្កែលូ ដែលមានផ្ទៃដីសរុបចំនួន៩៩ហិតាស្ថិតក្នុងភូមិក្រពើឃុំបាល័ង្គស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃសុក្រ១៤កើតខែមាឃឆ្នាំកុរ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០។
លទ្ធផលក្នុងកិច្ចប្រជុំពិភាគ្សានេះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឯកភាពគ្នាអោយ ឯកឧត្តម ពៅ ស៊ា និងក្រុមការងារ ដាក់គ្រឿងច័ក្រ ដើម្បីចុះកាយព្រំ ជុំវិញព្រៃសហគមន៍ឆ្កែលូ។ ក្នុងនោះពួកគាត់បានលើកឡើងថា៖​​ ពេលកន្លងមកសហគមន៍មិនមានលទ្ធភាពក្នុងការចំណាយដើម្បីកាយព្រុំនោះទេ ពេលនេះបានឯកឧត្តម ពៅ ស៊ា ចុះជួយយ៉ាងនេះពួកគាត់ពិតជាត្រេកអរខ្លាំងណាស់។
លោក ប្រាក់ ម៉ារីណា បានបញ្ជាក់ថា៖ កិច្ចប្រជុំពិភាគ្សានេះ លោកនិងរាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងសុំគោលការណ៍ ដើម្បីបញ្ជូនក្រុមការងារចុះមកកំណត់ចំណុចព្រុំ ក្នុងពេលឆាប់ៗនេះ លោកក៏បានស្នើរប្រធានសហគមន៍ និង ឯកឧត្តម ពៅ ស៊ា ដើម្បីត្រៀមក្រុមការងារ ចុះទៅកំណត់បន្ទាត់ព្រំដីព្រៃសហគមន៍ឆ្កែលូរួមគ្នា បន្ទាប់មក និងផ្តល់អោយ ឯកឧត្តម ពៅ ស៊ា ចាត់ក្រុមការងារដើម្បីចុះកាយព្រុំតែម្តង សូមបញ្ជាក់ថា៖ ( ការចំណាយទាំងស្រុងក្នុងការកាយព្រុំនេះ ឯកឧត្តម ពៅ ស៊ា ជាអ្នករាប់រង )។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានលើកឡើងថា យើងត្រូវចូលរួមការពារ ព្រៃសហគមន៍​​ ដើម្បីជាប្រយោជន៍រួម មិនដើម្បីជនណាម្នាក់ឡើយ ហើយការពារដើម្បីរក្សាទុកនូវអ្វីដែលយើងមាន ថែររក្សាព្រៃសហគមន៍អោយបានល្អកុំកាប់បំផ្លាញព្រៃ យើងត្រូវរកវិធីកែឆ្នៃ​​ ព្រៃសហគមន៍ ទៅជាតំបន់ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដើម្បីបានចំណូលទ្រទ្រង់ជីវភាពបងប្អូនក្នុងសហគមន៍ ទប់ស្កាត់ការធ្វើរចំណាកស្រុក ចូលរួមលើកកំពស់ជីវភាពក្នុងគ្រួសារ រួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា ព្រមទាំងរក្សាព្រៃឈើរបស់យើងទាំអស់គ្នា​អោយបានគង់វង្សព្រមទាំងចូលរួមដាំបំពេញបន្ថែម ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនការពារដើម្បីបំផ្លាញនោះទេ!៕

                  

About admin

Check Also

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក …

Leave a Reply

Your email address will not be published. Required fields are marked *