មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃខាងមុខនេះហើយ បែជាបាក់ដីសង្កត់កូនកំលោះស្លាប់

សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃខាងមុខនេះហើយ បែជាបាក់ដីសង្កត់កូនកំលោះស្លាប់

សៀមរាប÷ពិតជាសង្វេក គូរដណ្តឹងដែលនិងត្រូវចូលរោងការនៅថ្ងៃ១៨ខែមីនាខាងមុខ នេះ ត្រូវដីបាក់សង្កត់កូនកំលោះស្លាប់ បន្សល់កូនក្រមុំអោយសោកសៅម្នាក់ឯង។

     ហេតុការណ៍ដ៍អកុសលនេះ បាកើតកាលពីថ្ងៃទី ១២ ខែ កុម្ភះ ២០២០ នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ក្នុងភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

      លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប  ភេទប្រុស ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ ។ បច្ចុប្បន្នរស់នៅ( គោកត្រម៉េង)ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកបន្តថា កាលពីថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ (ថ្ងៃកើតហេតុ) ជនរងគ្រោះ បាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ។ ក្នុងពេលកំពុងជីក ក៍ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង។ ក្រោយទទួលព័ត៍មាន សមត្ថកិច្វបានចុះទៅកន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសលវិច្ច័យ។ឆ្លងកាត់ការ ពិនិត្យឃើញ សាកសព ឈ្មោះ ណិត ចាប ភេទប្រុស អាយុ  ២៣ ឆ្នាំ គាត់ពិតជាដីបាក់សង្កត់ពិតប្រាកដមែន ។

    ទោះបីយ៉ាងណា គេមិនអាចស្វែងរកជួបគូរដណ្តឹង (កូនក្រមុំ)ដែលស្ថិតក្នុងហេតុការណ៍នោះបានទេថា មុនពេលបាក់ដីសង្កត់ពួកគាត់ទៅគ្នាប៉ុន្មាននាក់ ?ហើយក្នុងពេលកើតហេតុមានអ្នកជួយដែរទេ?។ម៉្យាង វិញទៀត ពួកគាត់កំពុងត្រៀមខ្លួនចូលរោងការផង បែជាកូនកំលោះទៅបាត់ ដោយគ្មានថ្ងៃវិលត្រឡប់បែបនេះ តើសោកសង្រេងយ៉ាងណា!

About admin

Check Also

ដឹកឈើចេញពីខេត្តព្រះវិហា ឆ្លងកាត់ស្រុកស្វាយលើ ទាំងថ្ងៃចូលមកខេត្តសៀមរាប

បទល្មើសដឹកឈើ កើតមានរាល់ថ្ងៃ សេចក្តីរាយការណ៍កាលពីថ្ងៃ ២០កក្កដាវេលាម៉ោង ១០ ថ្ងៃត្រង់មានឡានសាំយ៉ុងពណ៍ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកទឹកដីខេត្តសៀមសមត្ថកិច្ចជំនាញឈរជើងនៅតាមដងផ្លូវសង្ងំខ្លួនសូន្យឈឹងមិនមានវិធានការបង្រ្កាប។ ខេត្តសៀមរាប៖មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញដឹកជព្ជួានឈើសង្ស័យអត់ច្បាប់តាមរថយន្ត សាំយ៉ុងដែលគេស្គាល់ ឈ្មោះខេង ដឹកឈើចេញពីខេត្តព្រះវិហាឆ្លងកាត់ស្រុកស្វាយលើបានធ្វើសកម្មភាពដឹកឈើទាំងថ្ងៃត្រង់ចូលមកខេត្តសៀមរាបស្ទើរាលថ្ងៃនិងយប់ករណីរឿងនេះ លោកម៉ុងប៊ុនលីម នាយខ័ណ រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានដឹងឬជ្រាបរឿងឈើដឹកចេញ់ចូលរាប់សឹបឡានក្នុង១ ខែៗឬមួយដឹងហើយមិនហ៊ានអើតមុខចេញ់មកបង្រ្កាប។ តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *