មាតិកាព័ត៌មាន
Home / កីឡា និង សុខភាព / ស្ត្រីម្ចាស់ហាង អង្គរស្ត្រាប់និងស្បាថា៖ តស៊ូពីលុយ២០ដុល្លារ រហូតទទួលបានជោគជ័យ ក្នុងជីវិតគួរជាទីមោទនៈ

ស្ត្រីម្ចាស់ហាង អង្គរស្ត្រាប់និងស្បាថា៖ តស៊ូពីលុយ២០ដុល្លារ រហូតទទួលបានជោគជ័យ ក្នុងជីវិតគួរជាទីមោទនៈ

សៀមរាប៖ក្នុងភាពជាស្ត្រីមេម៉ាយ កូន២ មានដើមកំណើតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប បានប្រឹងប្រែងតស៊ូពីលុយ២០ដុល្លារ ដោយដៃម្ខាងធ្វើជាម្តាយផងឪពុកផងនិងដៃម្ខាងទៀតប្រកបរបរជាម្ចាស់ហាងកែសម្ភស្សស្ត្រី នៅផ្ទះរបស់ខ្លួន រហូតទទួលបានជោគជ័យ ក្នុងគ្រួសារគួរជាទីមោទនៈ។ ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា គឺអ្នកស្រី ឃូយ មរកត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គាត់ទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ គឺផ្តើមចេញពីបាតដៃទទេ ដោយខ្លួនជាស្ត្រីមេម៉ាយកូន២ ត្រូវមានភារកិច្ចចិញ្ចឹមកូន ឆ្លៀតធ្វើការងារឲ្យលុយដោយខ្លួនឯង ដើម្បីចិញ្ចឹមកូននិងសន្សំលុយខ្លះយកមក ពង្រីកមុខរបរបន្តិចម្តងៗ ក្នុងហាង អង្គរស្ត្រាប់និងស្បាដែលមានទទួលស្ក្រាប់ស្បែក ស្ទីម និងឆ្ពុងបែបធម្មជាតិ នៅលំនៅដ្ឋានរបស់ខ្លួន ផ្ទាល់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

អ្នកស្រីបន្តថា ដោយសារគាត់ពិបាកចិត្តធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗតាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត។អ្នកស្រីបន្តថា ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត។អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីធ្វើការបានលុយខ្លះមក អ្នកស្រីក៏ បានផលិត និងរៀបចំកន្លែងស្ទីមឆ្ពុង ខាត់ស្បែកបែបធម្មជាតិ។ ស្ក្រាប់អង្ក ដំណើបនិងធាតុផ្សំផ្សេងៗ ធ្វើឲ្យស្បែកម៉តខៃល្អ និងមានស្ក្រាប់ផាសិ្សន ស្ក្រាប់តែបៃតងស្ក្រាប់ល្មៀតស្ក្រាប់ស្លឹកបាស។

អ្នកស្រីបន្ថែមថា ផលិតផលដែលអ្នកស្រីធ្វើទាំងនេះត្រូវបានបែងចែកជា២ ទី១យកទៅផ្គត់ផ្គង់ក្នុងហាង ទី២យកទៅបែងចែកលក់តាមអនឡាញនៅតាមបណ្តាខេត្តក្រុងទាំងអស់។អ្នកស្រីបានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ខណៈមុខរបរ របស់អ្នកស្រីទទួលបានជោគជ័យទាំងនៅហាង និងនៅផ្នែកលក់តាមអនឡាញ ដោយមួយខែៗ អាចមានប្រាក់ចំណូលមិនតិចជាង៥០០០ដុល្លារ។អ្នកស្រីបានបន្តបោះជំហានទៅមុខ បន្ថែមទៀតដោយបានពង្រីកហាង ឲ្យធំថែមទៀត ដើម្បីទទួលអតិថិជនឲ្យបានទាន់ពេល ជាងហ្នឹង។ ចុងក្រោយអ្នកស្រី បានសំណូមពរឲ្យសុភាពនារី ទាំងឡាយដែលមានបញ្ហាសម្រស់និងសុខភាព ផ្សេងៗអាចមកព្យាបាលនិងថែរក្សាសម្រស់ឲ្យស្រស់ស្អាតនៅហាងរបស់គាត់បាននិងឲ្យសុភាពនារីទាំងឡាយស្ទីម ឆ្ពុង និងហូបថ្នាំសសៃខ្ចី អាចបានធូស្បើយបាន។ជាងនេះទៅទៀតអ្នកស្រី បានស្នើឲ្យសុភាពនារីទាំងឡាយដែលមានបញ្ហាក្នុងគ្រួសារមិនត្រូវគិតច្រើនទេ ត្រូវគិតរឿងសប្បាយៗខ្លះ ទើបរូបសម្ភស្សនៅស្រស់ស្អាតបានយូរ៕

              

 

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *