មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / មេភូមិស្គន់ ខេត្តសៀមរាប ប្រឈមនឹងអស់តួនាទី បន្ទាប់ពីរកឃើញ កំហុស មិនរាយការណ៍ បទល្មើស កាប់ព្រៃឈើ

មេភូមិស្គន់ ខេត្តសៀមរាប ប្រឈមនឹងអស់តួនាទី បន្ទាប់ពីរកឃើញ កំហុស មិនរាយការណ៍ បទល្មើស កាប់ព្រៃឈើ

ខេត្តសៀមរាប៖នៅទីបំផុតមេភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្នាក់ដឹកនាំ អាចសម្រេចដកតួនាទី បន្ទាប់ពីរកឃើញកំហុស មិនរាយការណ៍ ពាក់ព័ន្ធ កាប់ទន្ទ្រានព្រៃឈើ។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃនេះថា៖

ចំណាត់ការបឋមចំពោះអ្នកពាក់ព័ន្ធនឹងករណីលួចទន្ទ្រានកាប់ព្រៃកោងកាងលិចទឹកនិងព្រៃក្បាលជប់ នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។ ក្រោយពីបានត្រួតពិនិត្យឯកសារយ៉ាងម៉ត់ចត់និងប្រមូលព័ត៌មានបានពេញលេញរួចមក យើងអាចសន្និដ្ឋានបានថា៖ អ្នកមានទោសកំហុសមុនគេគឺមន្ត្រីនៅក្នុងភូមិស្គន់។ ខុសដោយសារមិនបានរាយការណ៍ ខុសដោយឆ្លើយថាមិនដឹង ទោះបីជាបទល្មើសនេះបានកើតឡើងជាងមួយសប្តាហ៍នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និងមានទ្រង់ទ្រាយធំនៅក្នុងភូមិ រហូតដល់អ្នកភូមិអស់ជំនឿចិត្ត ទើបសម្រេចចិត្តរាយការណ៍ដោយផ្ទាល់មកខ្ញុំជំនួសវិញ។

លោកឃឹម ហ្វីណង់ បញ្ជាក់ថាខ្ញុំបានតម្រូវឲ្យមេភូមិចេញលិខិតទទួលស្គាល់ទោសកំហុសរបស់ខ្លួនចំពោះការដែលមិនបានបំពេញតួនាទីការងារឲ្យបានត្រឹមត្រូវ។ លិខិតនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមប្រឹក្សាឃុំត្រួតពិនិត្យតួនាទីរបស់គាត់ឡើងវិញតាមនីតិវិធីច្បាប់ ប្រសិនបើបន្តមានទោសកំហុសផ្សេងៗទៀតនៅថ្ងៃខាងមុខ។

លោកអភិបាលបានបន្តថាមានប្រជាពលរដ្ឋ២គ្រួសារ ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះដោយផ្ទាល់ ដោយកាប់ព្រៃលិចទឹកទន្ទ្រានយកដីទាំងគ្មានឯកសារកាន់កាប់ ទោះបីជាបានដឹងហើយថាដីនេះគឺជាព្រៃក្បាលជប់ ដែលនៅមានទឹកជប់ចេញនិងនៅមានព្រៃគ្រប់ដណ្តប់នៅឡើយ។ គ្រួសារទាំង២នេះត្រូវចុះកិច្ចសន្យាប្រគល់ដីទាំងនោះជូនរដ្ឋវិញ និងត្រូវបង់ថ្លៃពិន័យការខូចខាតព្រៃក្នុងចំនួនកំណត់ដោយរដ្ឋបាលព្រៃឈើ យ៉ាងយូរបំផុតក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីយកមកប្រគល់ជូនសហគមន៍នៅក្នុងភូមិស្គន់ ធ្វើការដាំនិងស្តារព្រៃលិចទឹកដែលបានកាប់បំផ្លាញនេះឡើងវិញ។

បើតាមលោកឃឹម ហ្វីណង់ សូមបញ្ជាក់ថា ចំណាត់ការនេះគឺធ្វើឡើងដោយមានការថ្លឹងថ្លែងនិងយោគយល់ខ្ពស់បំផុត ហើយចាត់ទុកជាការជូនដំណឹងលើកទី១និងលើកចុងក្រោយផងដែរ។ រាល់បទល្មើសក្រោយៗនៅក្នុងស្រុកបន្ទាយស្រីចាប់ពីថ្ងៃនេះទៅ រដ្ឋបាលស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត មិនថាចំពោះប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសឬចំពោះមន្ត្រីពាក់ព័ន្ធឡើយ។

អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយទង្វើខុសច្បាប់នេះរួមមាន៖

១- អ្នកកាប់ព្រៃគ្រួសារទី១:

– ខាំ ហឿន ភេទប្រុស អាយុ៥០ឆ្នាំ (ប្ដីរបស់នួន ប្រន)

– នួន ប្រន ភេទស្រី អាយុ៤៨ឆ្នាំ (ប្រពន្ធរបស់ខាំ ហឿន)

២- អ្នកកាប់ព្រៃគ្រួសារទី២:

– ស៊ឹម ស៊ង់ ភេទប្រុស អាយុ៤៦ឆ្នាំ (ប្ដីរបស់ ភុំ ខុំ)

– ភុំ ខុំ ភេទស្រី អាយុ៣៨ឆ្នាំ (ប្រពន្ធរបស់ស៊ឹម ស៊ង់)

– ប៊ូ សាវី ភេទស្រី (កូនប្រសាររបស់ ស៊ឹម ស៊ង់)

– ស៊ឹម វាន់ទុក ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)

– ស៊ឹម ខន ភេទស្រី (កូនរបស់ស៊ឹម ស៊ង់)

– ខាន់ ភេទស្រី (កូនរបស់ស៊ឹម ស៊ង់)

– ស៊ឹម វាន់ឌី ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)

– ស៊ឹម សាក់ ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)

– ង៉ោ សូម ភេទប្រុស (កូនប្រសាររបស់ស៊ឹម ស។

ជុំវិញចំណាត់ការរបស់អាជ្ញាធរស្រុកបន្ទាយស្រី ពាក់ព័ន្ធករណីខាងលើនេះ មានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់៕SR

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *