មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ដំណាំស្វាយចន្ទី បានផ្តល់ការងារដល់ពលរដ្ឋ បញ្ជៀសការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន

ដំណាំស្វាយចន្ទី បានផ្តល់ការងារដល់ពលរដ្ឋ បញ្ជៀសការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន

សៀមរាប៖ ដំណាំស្វាយចន្ទីនៅស្រុកជីក្រែង ខេត្ដសៀមរាប នៅលើផ្ទៃដីប្រមាណជាង ជិតមួយពាន់ហិកតា បានចាប់ផ្ដើមប្រមូលផល ទិន្នផលឆ្នាំ២០២០នេះ មានភាពល្អប្រសើរជាងឆ្នាំ២០១៩ បើប្រៀបធៀបរយ:ពេលនៃការផ្តល់ផល លើកដំបូងដូចគ្នានេះ។
លោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្ដសៀមរាប ខេត្តឧត្ដរមានជ័យ និងជាម្ចាស់ចំការស្វាយចន្ទី បានឲ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០នេះថា ពេលនេះកសិករដែលប្រកបរបរដាំដំណាំស្វាយចន្ទី បានប្រមូលផលលើកដំបូងហើយនៅដើមឆ្នាំ២០២០នេះ ដែលទិន្នផលគ្រាប់ស្វាយចន្ទី ហាក់ប្រសើរជាងឆ្នាំមុន ដោយសារដើមស្វាយចន្ទីរមានភាពលូតលាស់ធំជាងមុន ហើយការថែទាំងក៍បានល្អ និងធ្វើរតាមបច្ចេកទេស។ លោកបានបន្ដថា ចំពោះតម្លៃនៅមិនទាន់ដឹង ច្បាស់លាស់នៅឡើយទេ កាលពីឆ្នាំមុនលោកហាលគ្រាប់ស្វាយចន្ទី រក្សាទុកនៅរដូវចុងដៃនៃការប្រមូលផលចប់ ទើបលក់ចេញក្នុងតម្លៃមួយគីឡូគ្រាមលើលើសពី៨០០០រៀលឡើងទៅ ខណៈដែលគ្រាប់ស្វាយចន្ទីរនោះបានហាលស្ងួតល្អ។ លោក ហុយ ភៀវ ដែលជាម្ចាស់ចម្ការបានឲ្យដឹងទៀតថា តាមការកត់សម្គាល់តម្លៃគ្រប់ស្វាយចន្ទី ដែលចាប់ផ្ដើមប្រមូលផលដំបូង ត្រូវបានលក់ចេញអោយឈ្មួញទិញនៅចម្ការ មួយគីឡូក្រាមពី ៥០០០រៀល ពេលខ្លះឈ្មួញទំលាក់ថ្លៃក្រោម៥០០០រៀល ហើយពេលខ្លះឡើងលើសពីនោះទៀត។
លោក មិន ជួប ជាមេឃុំពង្រលើ ស្រុកជីក្រែង បានអោយដឹងថានៅរដូវប្រមូលផលដំណាំស្វាយចន្ទីនេះ គឺបានជួយផ្ដល់ការងារដល់ពលរដ្ឋនៅតំបន់នេះបានប្រមាណ៨០% កាត់បន្ថយចំណាកស្រុក ព្រោះចំការស្វាយចន្ទីជាង៨០០ហិកតានេះ នៅជិតផ្ទះប្រជាពលរដ្ឋដែលអាចចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរខណៈដែលម្ចាស់ចំការតែងផ្ដល់ការងារ អោយពួកគាត់ធ្វើជារៀងរាល់ថ្ងៃ។
លោក ហ៊ុយ ភៀវ បានអោយដឹងថា៖ ដំណាំនេះវាអាចជួយដល់កំណើនសេដ្ឋកិច្ចជាតិ ដូចជាការនាំចេញទីផ្សារទៅក្រៅប្រទេសជាដើម ជាពិសេសជួយផ្ដល់ការងារដល់ពលរដ្ឋនៅមូលដ្ឋាន។ ចំការស្វាយចន្ទីរបស់លោកមានចំនួន១៥ម៉ឺនដើម កាលពីឆ្នាំ២០១៩ លោកប្រមូលផលបាន ជិត ១០០០ តោន បានផ្តល់ការងារឲ្យអ្នកភូមិជុំវិញ ​ប្រមាណពី២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ ដោយអ្នកភូមិទាំងនោះគ្រាន់តែដើររើសផ្លែស្វាយចន្ទីទុំ មកប្រឡេះយកគ្រាប់ រួចយកមកថ្លឹងដើម្បីទូទាត់ប្រាក់ជូនពួកគាត់។ ការប្រមូលផលស្វាយចន្ទីរនេះ ពួកគាត់អាចទទួលបានកំរ៉ៃ ក្នុង១គក តំលៃ៥០០រៀល។បើសរុបនៃការចំណាយក្នុងមួយឆ្នាំៗទៅលើកម្មករលើការប្រមូលផលស្វាយចន្ទី គិតជាសាចប្រាក់គឺ មិនក្រោម ១០ម៉ឺនដុល្លាអាមេរិកក្នុងមួយឆ្នាំ ។
លោក ហ៊ុយ ភៀវ បានបន្ដថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនៅជុំវិញមានការងារធ្វើ ចាប់តាំងពីដាំរហូតដល់ទទួលផល ដែលការងារនេះបញ្ជៀសការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ។

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *