មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / នាំគ្នាស្តាលូនៅសង្កាត់ស្វាយដង្គំ រួចអ្នកគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម ឃ្លីន ត្រូវបានអាជ្ញាធរហៅជួបសំណេះសំណាល!

នាំគ្នាស្តាលូនៅសង្កាត់ស្វាយដង្គំ រួចអ្នកគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម ឃ្លីន ត្រូវបានអាជ្ញាធរហៅជួបសំណេះសំណាល!

  សៀមរាប៖លោកអភិបាលក្រុងសៀមរាបលោកនួន ពុទ្ធារ៉ា និងអាជ្ញាធរសង្កាត់ស្វាយដង្គំ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម  ឃ្លីន នាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០នេះ បន្ទាប់ពីបានឃើញនូវសកម្មភាព ចូលរួមកិច្ចការងារសង្គម  តាមរយៈធ្វើការប្រមូលសំរាម ចេញពីក្នុងប្រពន្ធ័ លូបង្ហូរទឹកស្អុយ ក្នុងសង្កាត់ស្វាយដង្គំ កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ ។

ក្នុងឪកាសជួបសំណេះសំណាលនេះដែរលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បាននាំពាក្យ របស់ លោកទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងកោតសរសើរ និងអរគុណ ចំពោះទឹកចិត្តចូលរួមថែរក្សាបរិស្ថាន របស់គណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម  ឃ្លីន។ប៉ុន្តែលោកអភិបាលខេត្ត ក៏បានផ្តាំឲ្យធ្វើការណែនាំ  គិតគូរអំពីបញ្ហាសុខភាពរបស់ បុគ្គលិក ដែលស្មគ្រ័ចិត្តចូលរួមផងដែរ។ព្រោះការចុះ ទៅក្នុងទឹក កខ្វក់បែបនេះ គឺមានហានិភ័យចំពោះសុខភាពខ្លាំងណាស់។ ដោយឡែកកងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលទទួលខុសត្រូវលើបញ្ហាបរិស្ថាន ក៏ត្រូវបង្កើនការ ទទួលខុសត្រូវ  នូវរាល់កិច្ចការរបស់ខ្លួន ហើយ  ត្រូវណែនាំនិងហាម បងប្អូនប្រជាពលរដ្ឋ កុំឲ្យប្រថុយប្រថានធ្វើការងារដែលមានហានិភ័យ បែបនេះទៀតដាច់ខាត។

លោកអភិបាលក្រុងសៀមរាប  បានស្វាគមន៍ចំពោះ ការចូលរួមគ្រប់ សកម្ម

ភាព និងបំណងរបស់បងប្អូនប្រជាពលរដ្ឋ តែហាមដាច់ខាតនូវរាល់កិច្ចការណាដែលមានហានិភ័យ  ដែលអាចបង្កគ្រោះថ្នាក់ទាំងសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាការចុះបារសំរាមតាមលូទឹកកខ្វក់នេះ។លោកអភិបាលក្រុងក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរៀប

ចំផែនការណ៍ ថែរក្សា បរិស្ថាន ក្នុងមូលដ្ឋាន របស់ខ្លួន ឲ្យបានច្បាស់លាស់ ទាំងពេលវេលា និងសម្ភារៈប្រើប្រាស់ ដែលច្បាស់ប្រាកដថាគ្មានហានិភ័យដល់សុខភាព ហើយផ្សព្វផ្សាយ  និងស្វាគមន៍រាល់បណ្តា សហគ្រាសក្នុងវិស័យឯកជន ដែលមានបំណង ស្មគ្រ័ចិត្តចូលរួម ដើម្បី រួមគ្នាធ្វើគ្រប់បែបយ៉ាង  ដើម្បីឲ្យក្រុងសៀមរាបយើង កាន់តែមាន សោភ័ណភាពអនាម័យ  និងបរិស្ថាន ល្អផងដែរ៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *