មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / រត់មិនរួច! ចាប់ខ្លួនបុគ្គលិក ភោជនីយដ្ឋានមេបុណ្យ ម្នាក់ភ្លាមៗ ករណីឆក់ទូរសព្ទ ពីជនបរទេស

រត់មិនរួច! ចាប់ខ្លួនបុគ្គលិក ភោជនីយដ្ឋានមេបុណ្យ ម្នាក់ភ្លាមៗ ករណីឆក់ទូរសព្ទ ពីជនបរទេស

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ជាបុគ្គលិកភោជនីយដ្ឋាន មេបុណ្យ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីជនបរទេស។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២០នៅចំណុចមុខប្រាសាទក្រវ៉ាន់ ស្ថិតក្និងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថាជនសង្ស័យ ចាប់ខ្លួនដោយ

កម្លាំងប៉ុស្ដិ៍នគរបាលនគរធំ សហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភ័ណ្ឌ ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទពីភ្ថៀវទេសចរណ៍ជាជាតិអង់គ្លេស ភេទប្រុស។

អធិការក្រុងសៀមរាបបានបន្តឲ្យដឹងទៀតថាជនសង្ស័យឈ្មោះ ទុន ទុយ ភេទប្រុស អាយុ២៨ឆ្នាំ  មុខរបរចុងភៅ(កូនកាំបិត) នៅភោជនីយដ្ឋាន មេបុណ្យ ស្រុកកំណើត នៅភូមិស្គារស្រុក ឃុំព្រៃឈរ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមអធិការក្រោយយកជនសង្ស័យ

មកដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកម្លាំងផ្នែកជំនាញ នគរបាលក្រុងសៀមរាបបានពិនិត្យឃើញថាជនសង្ស័យ

បានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីភ្ងៀវទេសចរណ៍ពិតប្រាកដមែនម៉ាកIPhone 10XR ពណ៌ខ្មៅ។

ក្រោយសាកសួររបស់កម្លាំងប៉ុស្ដិ៍ មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌក្រុង និងនគរបាលអង្គភាពទេសចរណ៍ បានដកហូតវត្ថុតាង(ទូរសព្ទដៃ) និងធ្វើការប្រគល់យកទៅអោយជនរងគ្រោះទៅថែរក្សា ប្រើប្រាស់វិញ។

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបអនុវត្តទៅតាមផ្លូវច្បាប់៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *