មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប នៃឃុំកំពង់ឃ្លាំង

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប នៃឃុំកំពង់ឃ្លាំង

  ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះនាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅនេះដែល ដឹកនាំដោយ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយអាជ្ញាធរនៃស្រុកសូទ្រនិគម បានចុះបង្ក្រាបបទល្មើសជលផលនៅភូមិសាស្ត្រឃុំកំពង់ឃ្លាំងនិងពិនិត្យទីតាំងអភិរក្សជលផលឃុំកំពង់ភ្លុក។

  លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨នេះថា  នៅក្នុងប្រតិបត្តិការនេះជាលទ្ឋផល បង្រ្កាបបទល្មើសនេសាទខុសច្បាប់ដោយឧបករណ៍ ប បានចំនួន ០១ ករណី នៅចំណុចភ្លើង

ឆេះ ឃុំកំពង់ឃ្លាំង ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ឧបករណ៍ បរ ចំនួន ០៦ គ្រឿង,របាំងសាច់មង  ប្រវែង ៧០០ ម៉ែត្រ,ចម្រឹង ចំនួន ២០០ ដើម និងព្រលែងត្រីចំនួនប្រមាណជា ១០ គីឡូក្រាម។ដោយឡែកពីនោះ គេពិនិត្យឃើញទិដ្ឋភាពជារួម កម្លាំងចម្រុះ បានជួបនូវ ការនេសាទជាលក្ខណៈគ្រួសារ និងសាកសួរព័ត៌មានអំពីការ ប្រើឧបករណ៍នេសាទ ដូចជា មងរាយ លបសាច់អួន សៃយឺនកំពឹស អួនហ៊ុមដោយដៃ ព្រមទាំង បានសាកសួរព័ត៌មានពី មេឃុំកំពង់ឃ្លាំង  ប្រធានសហគមន៍នេសាទកំពង់ឃ្លាំង ប្រជានេសាទក្នុងសហគមន៍  អំពីវិស័យជលផលក្នុងខត្តសៀមរាប ។

    អាជ្ញាធរមូលដ្ឋាននិង សហគមន៍នេសាទមាត់ខ្លា លើកឡើងស្រដៀងគ្នាថា៖ តំបន់ដែននេសាទក្នុងឃុំនេះ  ភាគច្រើនប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ឧបករណ៍នេសាទមានដូចជា៖  មងរាយ កន្សុំកំពឹស  លាន់អន្ទង់  លបព្រៀង សន្ទូច លបប្រើសាច់អួន ។ល។

        លោក ទា គឹមសុទ្ឋ អះអាងថា៖ជាញឹកញាប់មន្ត្រីជំនាញ តែងតែបានចុះពិនិត្យជាប្រចាំនៅតាមគោលដៅភូមិសាស្ត្ររបស់ខ្លួន។តាមរយៈការខិតខំប្រឹងប្រែងនេះ យើងសង្កេតឃើញថាបទល្មើសនេសាទខុសច្បាប់ថយចុះជាបន្តបន្ទាប់ ព្រោះដោយសារអាកាសធាតុប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ទឹកទន្លេមានសភាពគោករាក់ដោយអន្លើ នាំឲ្យការបង្កកំណើតរបស់ពពួកមច្ឆជាតិថយចុះ។តែទោះជាយ៉ាងណាក៏ដោយយើងនៅត្រូវការ ការចូលរួមសហការពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន រួមគ្នាបំផុសនិងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា ជួយការពារទាំងអស់គ្នា និងត្រូវយល់ថា ធនធាននេសាទមិនមែនជាទ្រព្យសម្បត្តិរបស់ជលផលតែម្ខាងនោះទេ មន្ត្រីជលផលពួកគាត់មានតួនាទីផ្តល់តែទៅលើការងារបច្ចេកទេសតែប៉ុណ្ណោះ បើយើងរួមសហការគ្នាបានល្អ នោះយើងអាចជួយការពារបានមួយផ្នែកធំដែរ ដូចជាការប្រើស្បៃមុងឬសាច់អួនខុសក្រឡាដែលច្បាប់ហាមឃាត់ហើយដែលយើងត្រូវទប់ស្កាត់និងបង្រ្កាប មកដល់ពេលនេះបទល្មើសបានថយចុះជាបន្តបន្ទាប់។លោក បានជម្រុញដល់មន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់សហការគ្នាចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានជាប្រចាំ៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *