មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានផ្តល់អំណោយដល់ យោធិនពិការ ២៩១គ្រួសារ

ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានផ្តល់អំណោយដល់ យោធិនពិការ ២៩១គ្រួសារ

សៀមរាប៖ យោធិនពិការ ២៩១គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ នៅព្រឹកថ្ងៃទី ២០ ខែគុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប។
លោក ស្រី សុផាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានដឹងនាំអំណោយ​​ ជាអង្ករចំនួនសរុប ៦២២បាវ ស្មើរនិង ១៥៥៥០គីឡូក្រាម មកប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប​ ដើម្បីចែកជូនដល់គ្រួសារ យោធិនពិការ ចំនួន២៩១គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករចំនួន ២ បាវ ស្មើរនិង ៥០គីឡូក្រាម។
ឯកឧត្តម ពៅ ស៊ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ នូវទឹកចិត្តសប្បុរស របស់ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ បានយកចិត្តទុកដាក់ពីសុខទុករបស់យោធិនពិការ​ ព្រមទាំងផ្តល់អំណោយនៅថ្ងៃនេះ និងកន្លងមកក៏ធ្លាប់បានបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន មកព្យាបានជូនគ្រូសារយោធិនពិការ និងពលរដ្ឋដោយមិនគិតថ្លៃផងដែរ។
ឯកឧត្តម ពៅ ស៊ា បានរំលឹកថា៖ ចាប់តាំងពីបង្កើត មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាបមកគ្រួសារយោធិនពិការ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ រ៉ានី ហ៊ុន សែន សម្តេច ពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានធ្វើរអោយគ្រូសារយោធិនពិការ មានការរីកចំរើនគួអោយកត់សម្គាល់។
នៅក្នុងឧ៌កាសនោះ ឯកឧត្តម ពៅ ស៊ា ក៏បានប្រកាសនូវ សេចក្តីជូនតំណឹង ស្តីពីការប្រកាសលទ្ធផល​ នៃការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌអោយកងទ័ពជើងគោគ ដល់យោធិនពិការ ដើម្បីផ្សព្វផ្សាយបន្តអោយបានទូលំទូលាយផងដែរ។

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *