មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / លោក(តន) អាងអំណាចអ្វីហ៊ានបើក លេងបៀអាប៉ោងនិងសៃវៀនជល់មាន់ នៅភ្នំយោលខេត្តរតនគីរីយ៉ាងរលូន ?

លោក(តន) អាងអំណាចអ្វីហ៊ានបើក លេងបៀអាប៉ោងនិងសៃវៀនជល់មាន់ នៅភ្នំយោលខេត្តរតនគីរីយ៉ាងរលូន ?

រតនគីរី៖ អាតន ល្បីល្បាញពេញទឹកដីខេត្ដរតនគីរីហេីយមានអំណាច ពីឋានព្រះឥន្ទខ្លាំងជាងលោកស្នងការនិងលោកអធិការខេត្ដរតនគីរី នោះទើបបានបេីកលេងយ៉ាងរំភេីយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ បានអោយដឹងថាទីតាំងល្បែងសុីសងបៀរ នឹងអាប៉ោងសៃវៀនជល់មាន់របស់លោក ឣាតនដ៍ធំកន្លែងមួយនេះបានធ្វើការបើកលេងជាយូរឆ្នាំណាស់មកហើយខួបប្រាំងខួបវស្សាដោយរត់ការ អោយសមត្ថកិច្ចនឹងអជ្ញាធរអស់ហេីយតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់ខេត្ដមានអ្នកលេងល្បែងជិះសុទ្ធឡានទំនេីបៗ មកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលគឺស្វាគមន៍២៤ម៉ោងលេី២៤ម៉ោង តែគ្មានអាជ្ញាធរនិងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះ ធ្វើការបង្ក្រាបឡើយហេីយល្បែងសុីសងបៀរនឹងអាប៉ោង សៃវៀនជល់មាន់នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះបើកលេង យ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។ ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តរតនៈគីរី និងឧត្ដមសេនីយ៍ទោស្នងការខេត្ត សូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះចាប់បង្ក្រាប ទីតាំងនេះផងទានដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិឃុំ។ ពលរដ្ឋរិះគន់ថាជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយទើបមិនហ៊ានបង្ក្រាបល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកតនដ៍ធំមួយកន្លែងនេះ ឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។ កាលពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពីគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន។ ​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃត្រូ​វបា​​ន ប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។តែផ្ទុយទៅវិញទន្ទឹមនឹងការ​គាំទ្រ នេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្មណ៍ពីភាពអសន្តិសុខនៅក្នុងភូមិឃុំត្រង់ដែលស្ថិតនៅនិងក្រុងខេត្ដរត:នគីរី ដែលល្បែងសុីសងបៀរនឹងអាប៉ោងជល់មាន់របស់ឣាតន បាននឹងកំពុងបើកលេងរាល់ថ្ងៃ។ ជុំវិញករណីខាងលេីនេះដែរលោកអធិការក្រុងរតន:គីរី បានមិនអាចសុំការបំភ្លឺបានទេព្រោះទួរសព្ទ័មិនអាចទាក់ទំនងបាន។ ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាប ទីតាំងល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោកអួនតាល់នេះដែរឬទេ?៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *