មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

ហាងអង្គរស្ក្រាប់និងស្បា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្ត!

សៀមរាប៖អ្នកស្រី ខូយ មរកត ម្ចាស់ហាង អង្គរស្ត្រាប់និងស្បា បានឲ្យដឹងនាពេលថ្មីៗនេះថា ហាង អង្គរស្ក្រាប់និងស្បា មានទទួលស្ក្រាប់ស្បែក ស្ទីម ឆ្ពុងបែបធម្មជាតិ និងមានទទួលព្យាបាលស្ត្រីកូនខ្ចី ព្រមទាំងមានថ្នាំថែរក្សាសម្រស់ឲ្យស្រស់ស្អាត ដែលមានលក់នៅក្នុងហាងនិងចែកចាយតាមបណ្តាខេត្តទៀតផង។ទីតាំងស្តិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បើធ្វើដំណើរពីផ្សារចាស់មកត្រូវចំណាយពេលតែ៧នាទីតែប៉ុណ្ណោះគឺមកដល់ ហាងអង្គរស្ក្រាប់និងស្បា ហើយ។អ្នកស្រីបន្តថា ដោយសារគាត់ពីមុនពិបាកចិត្តធ្វើឲ្យសម្រស់របស់គាត់មិនសូវស្អាត ទើបគាត់ប្រឹងប្រែងស្រាវជ្រាវ និងសិក្សាបន្ថែម ពីការថែរក្សាសម្ភស្ស ធ្វើឲ្យគាត់មានបទពិសោធន៍ និងអាចឈានទៅដល់ការផលិតធាតុផ្សំផ្សេងៗតាមបែបធម្មជាតិ ធ្វើឲ្យសម្រស់ស្រស់ស្អាត។អ្នកស្រីបន្តថា ដោយសារមានបទពីសោធន៍បែបនេះទើប អ្នកស្រី បានរកធាតុផ្សំ តាមបែបបុរាណខ្មែរ មកកែឆ្នៃ ឲ្យបានកាន់តែល្អថែមទៀត។អ្នកស្រីបន្ថែមថា ស្ក្រាប់អង្ក ដំណើបនិងធាតុផ្សំផ្សេងៗ ធ្វើឲ្យស្បែកម៉តខៃល្អ និងមានស្ក្រាប់ផាសិ្សន ស្ក្រាប់តែបៃតងស្ក្រាប់ល្មៀតស្ក្រាប់ស្លឹកបាស។ក្នុងនោះក៏មានផលិតផលជាច្រើនទៀតដែលអ្នកស្រីបានធ្វើដោយផ្ទាល់ដៃសម្រាប់ចែកចាយ។អ្នកស្រីបន្ថែមថា ផលិតផលដែលអ្នកស្រីធ្វើទាំងនេះត្រូវបានបែងចែកជា២ ទី១យកទៅផ្គត់ផ្គង់ក្នុងហាង ទី២យកទៅបែងចែកលក់តាមអនឡាញនៅតាមបណ្តាខេត្តក្រុងទាំងអស់។អ្នកស្រីបានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ខណៈមុខរបរ របស់អ្នកស្រីទទួលបានជោគជ័យទាំងនៅហាង និងនៅផ្នែកលក់តាមអនឡាញ ដោយមួយខែៗ អាចមានប្រាក់ចំណូលមិនតិចជាង៥០០០ដុល្លារ។អ្នកស្រីបានបន្តបោះជំហានទៅមុខ បន្ថែមទៀតដោយបានពង្រីកហាង ឲ្យធំថែមទៀត ដើម្បីទទួលអតិថិជនឲ្យបានទាន់ពេល ជាងហ្នឹង។ ចុងក្រោយអ្នកស្រី បានសំណូមពរឲ្យសុភាពនារី ទាំងឡាយដែលមានបញ្ហាសម្រស់និងសុខភាព ផ្សេងៗអាចមកព្យាបាលនិងថែរក្សាសម្រស់ឲ្យស្រស់ស្អាតនៅហាងរបស់គាត់បាន។ជាងនេះទៅទៀតអ្នកស្រី បានស្នើឲ្យសុភាពនារីទាំងឡាយដែលមានបញ្ហាក្នុងគ្រួសារមិនត្រូវគិតច្រើនទេ ត្រូវគិតរឿងសប្បាយៗខ្លះ ទើបរូបសម្ភស្សនៅស្រស់ស្អាតបានយូរ។មកដល់ពេលនេះ ក្នុងមុខរបរ ជាអ្នកឯកទេសខាងថែរក្សា និងព្យាបាល សម្ផស្ស បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ជាច្រើននាក់ និងបានកោតសរសើរមិនដាច់ពីមាត់ថា មានផាសុខភាពនិងសម្រស់កាន់តែស្រស់ស្អាត គួរឲ្យទាក់ទាញ៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *