មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាកុកថាអ្នកកាសែតណាហ៊ានចូលថតសង្វៀនជល់មាន់ និងអាប៉ោងរបស់លោកជាជួនអធិការស្រុកកងមាស អញនិងវាយបំបែកក្បាលចោល

អាកុកថាអ្នកកាសែតណាហ៊ានចូលថតសង្វៀនជល់មាន់ និងអាប៉ោងរបស់លោកជាជួនអធិការស្រុកកងមាស អញនិងវាយបំបែកក្បាលចោល

ខេត្តកំពង់ចាម៖ ល្បីល្បាញខ្លាំងណាស់លោកជា ជួនអធិការស្រុកកងមាសខេត្តកំពង់ចាមហ៊ានបង្កើតក្រុមបងធំ អោយចាំវាយអ្នកកាសែតកុំអោយចូលថតសង្វៀនជល់មាន់ និងអាប៉ោងរបស់ខ្លូន។ ប្រភពបានអោយដឹងថាសង្វៀនជល់មាន់និងអាប៉ោងរបស់ លោកអធិការខាងលើស្ថិតនៅស្ពានលេខ២៣ក្នុងភូមិគងជ័យ ឃុំព្រែកកុយស្រុកកងមាសខេត្តកំពង់ចាម។ ប្រភពបានបញ្ជាក់ទៀតថាផ្លូវចូលទៅសង្វៀនខាងលើគឺមិនអនុញ្ញាតិអោយអ្នកកាសែតចូលទៅថតឡើយ ដោយមានក្រុមបងធំចាំស្ទាក់វាយអ្នកកាសែតហើយបងធំ ដែលជាអ្នកបញ្ជារផ្ទាល់ឈ្មោះអាកុកអាកុកនេះ បានព្រមានអ្នកកាសែតដែរចង់ចូលទៅថតឬយកព័ត៏មានថាមិនបាច់ចូលទេ បើហ៊ានចូលអញវាយបំពែកក្បាលទាំងអស់និង។ យោងតាមសម្ដីពលរដ្ឋក្នុងមូលដ្ឋានខាងលើបានអោយដឹងថា មិនដឹងថាស្រុកទេសបច្ចុប្បន្នទៅជាស្អីអស់ហើយទេបានជាលោកអធិការមកបើកបនល្បែងក្នុងមូលដ្ឋាន របស់ពួកគាត់អោយអសន្តិសុខពេញភូមិស្រុករកដេកពួនមិនបាន ដោយបារម្មណ៏តែក្រុមបងធំទាំងនោះធ្វើសកម្មភាពផ្សេងៗ និងជាពិសេសខ្លាចតែកើតនៅអំពើលួចប្លន់នានាទេព្រោះល្បែងដ៏ធំនៅក្បែរក្លៀកអញ្ចឹង។ ពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់សំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយមើលលោកជា ជួនអធិការស្រុកកងមាសផងហេតុមេចបានជាថ្លើមធំហ៊ានយកវង់ល្បែងមកដាក់ក្នុងមូលដ្ឋានរបស់ពួកគាត់ ដូច្នេះមិនថ្នាក់លើមិនជួយមើលទេងាប់រាស្រ្តអស់ហើយទុកធ្វើអីមន្រ្តីធន់ៗនិងនោះ។ ជុំវិញករណីខាងលើលោកជា ជួនអធិការស្រុកកងមាសបានអោយដឹងថា លោកបានប្រើកំលាំងប៉ុស្ត៏អោយ ដើល្បាតជាប្រចាំហេតុអីបានជានៅមានអ្នកលេងទៀត។ ចំណែកលោកឆាយដែលអះអាងថាជាអ្នកមើលការខុសត្រូវនៅទីនោះបានអោយដឹងថា សង្វៀនជល់មាន់និងអាប៉ោងគឺពិតជាលេងរាល់ថ្ងៃមែន តែរត់អស់លុយច្រើនណាស់ទម្រាំបានបើកលេងមកទល់និងសព្វថ្ងៃនិង។

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *