ខេត្តព្រះវិហារ៖រលាយហើយលោក មាស ញឹម! រោងសិប្បកម្ម កែឆ្នៃ ឈើ ខុសច្បាប់ រើកដុះដូចផ្សឹត នៅក្នុងភូមិសាស្រ្ត ភូមិ អូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្ត ព្រះវិហារ សង្សយ័ជាឆ្នាំងបាយ របស់លោក ប្រធានស្នាក់ការ ដែនជំរក សត្វ បឹងពែរ នេះហើយមើលទៅ… បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅក្នុងដែនសម្ថកិច្ច គ្រប់គ្រង របស់លោក មាស ញឹម ដែលមានទូរនាទីជាប្រធាន ស្នាក់ការ ដែនជំរកសត្វបឹង ពែរ ដែលមានមូលដ្ឌាននៅ ភូមិ អូរពោធិ៍ ឃុំ រមណីយ ស្រុក រវៀង ខេត្តព្រះវិហារ គឺនៅបរិវេណជុំវិញ ស្នាក់ការរបស់លោក គឺមានរោងសិប្បកម្មកែឆ្នៃ ឈេឺនិងឡដុតធ្យូង ដុះដូចផ្សឹត អញ្ចឹងតែគេមិនដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់អើពើរឡើយគឺសម្ងំស្ងៀមតែម្តង។ ហើយពួកគាត់បានបន្តទៀតថាសកម្មភាព រោងសិប្បកម្ម កែឆ្នៃ ឈេឺ និងឡដុតធ្យូង ដែលមានជាច្រើនទី តាំង នៅជិតនិង ស្នាក់ការ ដែនជំរកសត្វ បឺង ពែរ ធ្វើសកម្មភាពបានដោយរលួនបែបនេះសង្ស័យថាជាឆ្នាំងបាយរបស់លោក មាស ញឹម ហើយបានជាមិនមានការទប់ស្កាត់និងបង្ក្រាប។ ដូច្នេះក៏សូមសុំណូមពរដល់មន្ត្រីជំនាញទាំងអស់សូមមេត្តចាត់វិធានការទុបស្កាត់ឬបង្ក្រាបផងទានព្រោះថាបើនៅតែបែបនេះគឺធ្វើអោយក្រុមឈ្មួញទាំងនោះកាន់តែបានដៃនឹងកាប់បំផ្លាញព្រៃឈើគ្មានសល់ទេ។ សូមបញ្ជាក់ផងដែរថាជុំវិញរឿងរ៉ាវខាងលើនេះយើងនៅមិនទាន់មានការបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធនៅឡើយទេ ព្រោះមិនមានលេខទូរស័ព្ទដូច្នេះបើសិនជាមានការបំភ្លឺឬក៏ចុះបង្ក្រាបពេលណានោះយើងខ្ញុំនឹងផ្សាយជូនម្តងទៀតនៅពេលក្រោយឲ្យបានជ្រាបកាន់ច្បាស់ថែមទៀត។