មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / អាជ្ញាធរស្រុកអង្គរធំ ចុះដោះស្រាយបញ្ហាវិវាទដីធ្លីរវាងពលរដ្ឋនិងម្ចាស់ដីឡូតិ៍

អាជ្ញាធរស្រុកអង្គរធំ ចុះដោះស្រាយបញ្ហាវិវាទដីធ្លីរវាងពលរដ្ឋនិងម្ចាស់ដីឡូតិ៍

ខេត្តសៀមរាប៖អាជ្ញាធរស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយមានការស្នើសុំពីពលរដ្ឋនិងម្ចាស់ដីឡូតិ៍ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក ថា ម្ចាស់ដីឡូតិ៍ ឈ្មោះផល និមល បានឈុះឆាយដីរំលោភលើដីរបស់ខ្លួនដោយគ្មានការអនុញ្ញាតិនោះ ទើបអាជ្ញាធរចម្រុះនៃស្រុកអង្គរធំ បានចុះស្រាវជ្រាវនិងរកដំណោះស្រាយជូនពួកគាត់។ ប្រភពបានឲ្យដឹងថា ស្រ្តីឈ្មោះ ផល និមល បាននិយាយថា ខ្លួនមិនបានពុះដីឡូតិ៍លក់ទេ តែ តាមរូបភាពជាក់ស្តែងឃើញថាស្ត្រីខាងលើនេះពិតជាបាន ពុះដីឡូតិ៍លក់ មានដាំបង្គោលជាឡូតិ៍ស្រាប់ ព្រមទាំងបានលក់អស់៦០%ទៀតនេះបើតាមការសម្ភាសន៍ពីអ្នកជិតខាង។ការពុះដីឡូតិ៍របស់ស្រ្តីជើងខ្លាំងខាងលើនេះ មិនទាន់ដឹងថា មានច្បាប់អនុញ្ញាតអភិវឌ្ឍន៍ដីឬនៅ? បើតាមច្បាប់អភិវឌ្ឍន៍ដី ត្រឹម៥ពាន់ម៉ែត្រការេសុំត្រឹមស្រុក ៣ម៉ឺនម៉ែត្រការ៉េសុំដល់ខេត្ត និងលើស៣ម៉ឺនម៉ែត្រការ៉េ ត្រូវសុំដល់ក្រសួង។ស្ត្រីជើងខ្លាំងម្នាក់នេះហ៊ានឈូសឆាយយកដីប្រជាពលរដ្ឋធ្វើផ្លូវដើម្បីប្រយោជន៍ខ្លួនឯងនេះបាន ដោយសារមានមន្រ្តីអាជ្ញាធរភូមិបាលរងស្រុកជាអ្នកកាងពីក្រោយដើរគូសផ្លូវផ្តេសផ្តាស់តាមទំនើងចិត្តដោយមិនគិតផលប៉ះពាល់ដីពលរដ្ឋ។ ពលរដ្ឋឈ្មោះឈួយ សែន ជាអ្នករស់នៅនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ បានរៀបរាប់ថា ម្ចាស់ដីឡូតិ៍ ឈ្មោះផល និមល បានឈូសឆាយធ្វើផ្លូវចូលដីរបស់គាត់អស់ដីទំហំ១៥ម៉ែត្រ។អ្នកស្រីបន្តថា ចាំសុំប្លង់ដីយាយខា មើលសិនបើអត់មានជាប់ផ្លូវ នោះទេនឹងត្រូវប្រគល់ឲ្យគាត់វិញ។អ្នកបន្ថែមថា តាំងពីមុនមកដីនៅម្តុំនេះគ្មានផ្លូវនោះទេ។អ្នកស្រីស្នើឲ្យមន្ត្រីសុរិយោវតីស្រុកអង្គរធំ មេត្តាពិនិត្យមើលប្លង់ឲ្យបានច្បាស់លាស់មុននឹងសម្រេចកាត់ដីពលរដ្ឋយកមកធ្វើផ្លូវឲ្យម្ចាស់ដីឡូតិ៍ខាងលើ។ចំណែកស្ត្រីឈូយ សុទន់ ថ្ងៃនេះគាត់មកជួបជាមួយអាជ្ញាធរស្រុក ដោយសុំស្នើឲ្យអាជ្ញាធរជួយដោះស្រាយជូនពួកគាត់។គេឈូសចូលដីពួកគាត់ ហើយសុំតែត្រឹមបង្គោលដីចាស់ទៅតាមប្លង់តែប៉ុណ្ណោះ។ពលរដ្ឋម្នាក់ទៀតបានឲ្យដឹងថា ក្តាត ហូន ដីគាត់នៅចំកណ្តាល ហើយត្រូវម្ចាស់ដីឡូតិ៍ថ្មី បានឈូសចូលដីគាត់ក្នុងបំណងធ្វើផ្លូវ។ដីរបស់តាំងពីដូនតាមកម្លេះ។លោក ម៉ន តាំងលី អ្នកតំណាងដីឡូតិ៍ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក បានឲ្យដឹងថា ពាក់ព័ន្ធជាមួយផ្លូវនេះ គាត់ទិញដីទាំងនេះពីម្ចាស់ដើមមកគឺមានប្លង់ត្រឹមត្រូវ ហើយក្នុងប្លង់នោះក៏មិនមានផ្លូវចាស់ទេ។លោកបន្តថា ដីនេះខាងលោកទិញតពីគេ ក្នុងតម្លៃមួយត្រឹមត្រូវតាមហាងឆេង។ហើយបើម្ចាស់ដីឡូតិ៍មួយទៀតចង់ធ្វើផ្លូវចេញមកចំដីរបស់គាត់គឺមិនអាចទេ ព្រោះគាត់ទិញពីគេដែរ ហើយប្លង់ដីមិនជាប់មិនជាប់ផ្លូវចាស់អីដែរ។លោកបានសំណូមពរទៅលោកអភិបាលស្រុក និងជំនាញពាក់ព័ន្ធមេត្តា ជួយកែសម្រួលឲ្យពួកគាត់ទៅ បើចំពោះដីគាត់គឺផ្លូវធ្វើខ្លួនឯង ជាដីកម្មសិទ្ធិរបស់ពួកគាត់និងកុំឲ្យប៉ះពាល់ពលរដ្ឋតទៅទៀត។ចំណែកអ្នកស្រី ផល និមល ដែលជាម្ចាស់ដីឡូតិ៍ដែលឈូសឆាយប៉ះពាល់ដីពលរដ្ឋនិងម្ចាស់ដីឡូតិ៍មួយទៀតនោះបានឲ្យដឹងថា គាត់មិនបានបើកក្រុមហ៊ុនដីឡូតិ៍អីនោះទេ គឺជាដីបងប្អូនម្នាក់កន្លះហត្ថ២ចូលលុយគ្នាទិញរួមគ្នា។អ្នកស្រីបន្តថា ដោយមើលច្បាប់ដីរបស់គាត់មានផ្លូវទើបគាត់ទិញពីគេ។អ្នកស្រី បន្តថា ករណីនេះខាងអ្នកស្រីទុកឲ្យអាជ្ញាធរស្រុកជួយដោះស្រាយឲ្យបានយុត្តិធម៌ទាំងអស់គ្នា។ចំណែកលោកវ៉ាត់ វុន អនុប្រធានភូមិបាលស្រុកអង្គរធំ ដែលជាអ្នកវាស់វែងដីនៅស្រុកនេះបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះលោកមិនទាន់ដឹងថាយ៉ាងណាទេ ដោយថ្ងៃនេះចុះស្រាវជ្រាវរកផ្លូវដែលពលរដ្ឋខ្លះថាមានផ្លូវចាស់និងពលរដ្ឋខ្លះថាមិនមានផ្លូវចាស់។លោកបន្តថា ករណីនេះលោកបានឲ្យខាងភូមិនិងឃុំសិក្សាទៅលើប្លង់របស់ពលរដ្ឋឲ្យបានច្បាស់ហើយនិងត្រូវកំណត់ថាមានផ្លូវឬមិនមានផ្លូវ។លោកបន្តថា ស្រេចតែថ្នាក់លើទេបើចង់បិទឬបើកនោះ តែលោកថា បើមានផ្លូវវាជារឿងល្អសម្រាប់ថ្ងៃក្រោយ។ចំណេកជំទប់ទី១ឃុំ ពាក់ស្នែង បានឲ្យដឹងថា តាមឯកសារទល់ព្រៃ មិនមានផ្លូវទេ។ករណីនេះនឹងពិភាក្សា ជាមួយមេឃុំ។លោកគូ សាម ប្រធានការិយាល័យអន្តរវិស័យស្រុកអង្គរធំបានឲ្យដឹងថា យោងតាមសំណើររបស់លោកស្វាយ សាវង់ ម្ចាស់ដីឡូតិ៍ ក្រុមហ៊ុន វ័ន ឃែស រៀលធី ឯ.ក បានដាក់លិខិតសុំអន្តរាគមន៍ទៅសាលាស្រុក ទើបខាងលោកនិងអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យលើដីនេះ។លោកបន្តថា តាមការពិនិត្យភាគីរបស់អ្នកស្រីនិមល ឯកសារមានផ្លូវនៅទិសខាងលិច។លោកបន្តថា យោងតាមចាស់ព្រឹទ្ធាចារ្យ បាននិយាយថា ប្រវត្តិដីនេះគ្មានផ្លូវទេ។លោកបន្តថា បើជាដីកម្មសិទ្ធរបស់លោកស្វាយ សាវង់ គឺជាសិទ្ធស្វ័យសម្រេចរបស់គាត់ ថាត្រូវបើកឬក៏បិទ វាអាស្រ័យលើម្ចាស់កម្មសិទ្ធិបុគ្គលក្នុងការគ្រប់គ្រងដី។ក្នុងករណីនេះខាងលោកនឹងបន្តធ្វើការជាមួយអាជ្ញាធរបន្ថែមទៀត។ ពលរដ្ឋកំពុងរង់ចាំមើលថាតើ លោក វ៉ាត់ វុន ដែលជាប្រធានភូមិបាលរងស្រុក នឹងត្រូវដោះស្រាយ ករណីរំលោភបំពានយកដីធ្លីរបស់ពលរដ្ឋធ្វើជាផ្លូវបុគ្គល ដោយរបៀបណា។ជាចុងក្រោយ ពលរដ្ឋសូមអំពាវនាវ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ ជួយដោះស្រាយបញ្ហាដីធ្លីខាងលើនេះជូនពួកគាត់ឲ្យលឿន ព្រោះពលរដ្ឋទាំងនេះខ្លាចបាត់ដីរបស់ពួកគាត់ ហើយត្រូវទៅឆ្ងាយដើម្បីធ្វើការរកលុយចិញ្ចឹមគ្រួសារទៀតផង៕កុសល

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *