មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ដីឡូតិ៍ខ្លួនអត់ផ្លូវ…ដើរឈូសដីគេធ្វើផ្លូវ…ឆ្លាតម្លេស!

ដីឡូតិ៍ខ្លួនអត់ផ្លូវ…ដើរឈូសដីគេធ្វើផ្លូវ…ឆ្លាតម្លេស!

✔️ថ្មីៗនេះមានប្រជាពលរដ្ឋមួយចំនួនបានផ្ទុះកំហឹងតវ៉ាខ្លាំងៗ ក្នុងករណីរំលោភបំពាន ឈូសឆាយយកដីពួកគាត់ធ្វើជាផ្លូវកម្មសិទ្ឋិផ្ទាល់ខ្លួន ពីសំណាក់អ្នកមានលុយប្រចាំឃុំពាក់ស្នែង និងជាស្រ្តីជើងខ្លាំងម្នាក់ដែលមានឈ្មោះថា ផល និមល និងជាម្ចាស់ដីឡូតិ៍ ។
✔️កាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០កន្លងទៅនេះ លោក គូ សាម ប្រធានអន្តរវិស័យស្រុកអង្គរធំ ដំណាងឲ្យលោក ឡុង រដ្ឋារក្ស អភិបាលនៃគណះអភិបាលស្រុកអង្គរធំបានដឹកនាំកម្លាំងស្រុកចុះដោះស្រាយបញ្ហាដីធ្លីជូនម្ចាស់ដីតាមសំណើររបស់លោក ស្វាយ វង់ ។
✔️ បន្ទាប់ពីបានសិក្សាស្រាវជ្រាវ ជាមួយមន្រ្តីមូលដ្ឋាន ចាស់ព្រឹទ្ឋាចារ្យ និងប្រជាពលរដ្ឋរួចមក បានរកឃើញថា ព្រំដីឡូតិ៍របស់លោក ស្វាយ វង់គ្មានជាប់ផ្លូវដូចការអះអាងរបស់ អ្នកស្រី ផល និមល ជាម្ចាស់ដីឡូតិ៍ និង លោក វ៉ាត វ៉ុន ភូមិបាលរងស្រុកអង្គរធំឡើយ ។
✔️ ចំណែកដីរបស់ប្រជាពលរដ្ឋ៣គ្រួសារផ្សេងទៀតដែល ត្រូវបានស្រ្តីជើងខ្លាំង ឈ្មោះ ផល និមលរំលោភ ឈូសឆាយយកធ្វើផ្លូវ១៥ម៉ែត្រ នៅតែមិនទាន់បានលទ្ឋផលនៅឡើយទេ។
✔️ លោក គូសាម ប្រធានការិយាល័យអន្តរវិស័យបានផ្តល់បទសម្ភាសន៍ជូនព្រះច័ន្ទកម្ពុជាថា៖ ផ្លូវក្នុងដីឡូតិ៍របស់លោក ស្វាយ វង់ ជាផ្លូវកម្មសិទ្ឋិបុគ្គលទោះលោកបើក ឬបិទជាសិទ្ឋិរបស់លោក។ ក្នុងនោះដែរ ចំពោះដីប្រជាពលរដ្ឋដែលត្រូវបានគេរំលោភបំពាន លោក គូសាមប្រគល់ជូនអជ្ញាធរឃុំជាអ្នកដោះ ស្រាយជូន ។
✔️ តាមការផ្តល់បទសម្ភាសន៍របស់លោក វ៉ាត វ៉ុន មន្រ្តីភូមិបាលរងស្រុកអង្គរធំបានឲ្យដឹងថា លោកគូសដាក់ផ្លូវលើដីប្រជាពលរដ្ឋ គឺដើម្បីឲ្យមានផ្លូវដើរទាំងអស់គ្នា និងលក់បានថ្លៃ ប៉ុន្តែប្រជាពល រដ្ឋដែលរងការរំលោភបំពាន និងលោក មែង តាំងលីមេការគ្រប់គ្រង ដីលោក ស្វាយ វង់បានសំដែងការមិនពេញចិត្តចំពោះទង្វើររបស់ លោក វ៉ាត វ៉ុន ក្នុងនាមជាមន្ត្រីភូមិបាលរងស្រុក និងជាអ្នកបំរើរាស្រ្តមិនគួរគូសផ្លូវដោយគ្មានការពិគ្រោះជាមួយម្ចាស់ដីនោះទេ ហើយមិនត្រូវខុបឃិត និងចេញមុខកាងផលប្រយោជន៍ឲ្យបុគ្គល ឈ្មោះ ផល និមលឡើយ ហើយលោក ជាមន្រ្តីស្រុក ជាមុខជាមាត់ថ្នាក់ដឹកនាំត្រូវឈរលើគោលការណ៍រួម និងមិនត្រូវសំដែងកាយវិការអសិលធម៌ អាមុឹង គំរាមគំហែង ដាក់ប្រជាពលរដ្ឋនោះទេ លោកគួរតែរៀនមើលគំរូមន្រ្តីភូមិបាលស្រុកបន្ទាយស្រី (គេថា)ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។
✔️ចំណែក អ្នកស្រី ផល និមល វិញបានប្រាប់សារពត៌មានថា៖
ខ្លួនពុំបានពុះដីឡូតិ៍លក់ទេ តែតាមរូបភាពមើលជាក់ស្តែងឃើញថា ដីស្ត្រីខាងលើនេះពិតជាបានពុះដីឡូតិ៍លក់ មានដាំបង្គោលព្រំជាឡូតិ៍ស្រាប់ ព្រមទាំងបានលក់អស់៦០%ទៀត ហើយក៏បានសហការជាមួយសមាគមន៍ISBPនេះបើតាមការសម្ភាសន៍ពីអ្នកជិតខាង។
✔️ការពុះដីឡូតិ៍របស់ស្រ្តីជើងខ្លាំងខាងលើនេះ មិនទាន់ដឹងថា មានច្បាប់អនុញ្ញាតអភិវឌ្ឍន៍ដីឬទេ? បើតាមច្បាប់អភិវឌ្ឍន៍ដីរបស់ក្រសួងបានចែងថា៖ ដីទំហំត្រឹម៥ពាន់ម៉ែត្រការេសុំត្រឹមស្រុក ៣មុឺនម៉ែត្រការេសុំដល់ខេត្ត និងលើស៣មុឺនម៉ែត្រការេ ត្រូវសុំដល់ក្រសួង ។
✔️ស្ត្រីដ៏ឆ្លាតម្នាក់នេះហ៊ានឈូសឆាយយកដីប្រជាពលរដ្ឋធ្វើផ្លូវដើម្បីប្រយោជន៍ខ្លួនឯង ដោយសារមានមន្រ្តីអជ្ញាធរភូមិបាលរងស្រុកជាអ្នកកាងពីក្រោយដើរគូសផ្លូវផ្តេសផ្តាស់តាមទំនើងចិត្តដោយមិនគិតផលប៉ះពាល់ដីពលរដ្ឋ។
✔️ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ពលរដ្ឋដែលជួបផលប៉ះពាល់ដីធ្លីបានចេញមុខបកស្រាយ និងបង្ហាញប្លង់ដីកម្មសិទ្ឋិរៀងៗខ្លួនចំពោះមុខអជ្ញាធរមូលដ្ឋាន និងស្រុក បើតាមការពិនិត្យស្រាវជ្រាវជាក់ស្តែងឃើញថា ដីអ្នកស្រី ផល និមលគ្មានផ្លូវចូលដូចខ្លួន និងលោក វ៉ាត វ៉ុន បានអះអាងនោះឡើយ ។
✔️ការផ្ទុះការតវ៉ានេះ បានកើតឡើងនៅម៉ោង១០:០០ព្រឹក ថ្ងៃពុធ ទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
សៀមរាប, ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០
ពីខ្ញុំ ប៉ាត សុខ ចាងហ្វាងកាសែត ព្រះច័ន្ទ កម្ពុជា

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *