ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់នៅកន្លែងទិញលក់អេតចាយ ដោយចាប់បានមានជល់ចំនួន២ក្បាល។រីឯអ្នកលេងរត់គេចខ្លួនម្តង១ម្តង ហើយម្ចាស់ទីតាំងក៏ត្រូវសមត្ថកិច្ចហៅមកសួរនាំ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី០៤ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចជិតតុលាការខេត្តសៀមរាប ក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ប្រភពបានឲ្យដឹងថា ដោយសារមានកូនកញ្ចែងជាពិសេសលោកទួកមន្ត្រីអាវុធហត្ថខេត្តសៀមរាប ឈ្មោះទួក អ្នកដើររកសេដ្ឋកិច្ច ធ្វើស៊ីតាមខ្សែវៀនមាន់ជល់និងល្បែងស៊ីសងផ្សេងៗ។ ជាក់ស្តែងកម្លាំងការិយាល័យព្រហ្មទណ្ឌនៃអាវុធហត្ថខេត្តបានចុះបង្ក្រាបនៅទីតាំងកន្លែងទិញលក់អេតចាយត្រូវបានក្រុមញៀនល្បែងបណ្តោះខ្លួនចេញម្តងមួយៗរួមជាមួយមធ្យោបាយ។ដោយសង្ស័យមានអាថ៌កំបាំងពីក្រោយ។ ទោះបីជាយ៉ាងនេះក្តី គេមិនអាចទាក់ទងសុំការពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប បានទេនារសៀលថ្ងៃទី០៤នេះ៕