សៀមរាប៖ លោក ក្អោប ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀបរាប បានថ្លែងថា៖ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង បានស៊ាំទៅនិងព័ត៌មាន មេរោគ កូរ៉ូណា ឬ កូវីត១៩ថ្មីនេះយូរមកហើយ ដែលកម្ពុជា និង ពិភពលោកកំពង់តែព្រួយបារម្មណ៍ ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ ពីវិធីការពារទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីត១៩ថ្មី។ ដោយប្រជាពលរដ្ឋបានស្តាប់នូវព័ត៌មានពីបញ្ហានេះ ពលរដ្ឋបានយល់ដឹងពីវិធីការពារ ទប់ស្កាត់ការីករាលដាលនៃមេរោគកូវីត១៩ថ្មី ដូចនេះពលរដ្ឋមិនមានសកម្មភាពអ្វីពុះកញ្ជោលខ្លាំង បន្ទាប់ពីបានដឹងថាបុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំម្នាក់ រស់នៅខេត្តសៀម បានឆ្លងកូវីត១៩ថ្មីនេះ។
លោក ក្អោប រ៉ន បានកោតសរសើរពីការគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចេញនូវផែនការណ៍បន្ទាន់ដើម្បីអនុវត្ត ចូលរួមទប់ស្កាត់ការចម្លងថ្មី នូវមេរោគកូវីត១៩ថ្មី មកលើកប្រជាជន និងភ្ញៀវទេសចរទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោក ក្អោប រ៉ន បានថ្លែងបែបនេះ ពេលផ្តល់បទសម្ភាសន៍ ក្នុងពិធីក្រុងពាលីដើម្បីបុកគ្រឹះ សាងសង់សាលារៀនខ្នារ ស្ថិននៅក្នុងភូមិខ្នារ សង្កាត់ជ្រាវក្រុងខេត្តសៀមរាប ព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២០នេះ។
លោកស្រី គង់ គឹមលីន នាយកសាលាបឋមសិក្សាខ្នារ បានអោយដឹងថា៖ បន្ទាប់ពីបានពីបានទទួលតំណឹងថា មានបុរសជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគកូវីត១៩ថ្មី ដែលបានចាកចេញពីខេត្តសៀមរាប និងបានពិនិត្យអ្នកដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លង ដោយដាក់នៅបន្ទប់ដាច់ដោយឡែក ក៏មានអាណាព្យាបាលសិស្សមួយចំនួន បានមកសុំច្បាប់អោយសិស្សឈប់សម្រាក តែលោកស្រី មិនអនុញ្ញាត្តិនោះទេ តែអាណាព្យាលបាលខ្លះ គាត់សុខចិត្តអោយកូនៗរបស់គាត់រៀនឌុបថ្នាក់។
លោកស្រីបញ្ជាក់ថា៖ នៅប្រលប់ថ្ងៃទី០៧មិនានេះ សាលាទទួលបានសេចក្តីជូនតំណឹងរបស់ក្រសួងអប់រំ ដោយអនុញ្ញាត្តិអោយបិតសាសារៀនទាំងអស់ក្នុងទីរួមខេត្តសៀមរាបបណ្តោះអាសន្ន រងចាំសេចក្តីជូនតំណឹងថ្មីអោយចូលរៀនវិញ។
លោកស្រីបានសរសេរនិងបិតសេចក្តីជូនតំណឹងរបស់ក្រសួង នៅខាងមុខសាលា ហើយនៅព្រឹកថ្ងៃច័ន្ទទី០៩មិនា លោកគ្រូអ្នកគ្រូនឹងមកសាលាដើម្បីជូនតំណឹងដល់សិស្សណាដែលមិនទាន់បានដឹងនូវសេចក្តីជូនតំណឹងនេះ។
លោក គង់ ប៊ឹប ចៅសង្កាត់រងជ្រាវ បានអោយដឹងថា ពិធីក្រុងពាលីដើម្បីបុកគ្រឹះសាងសង់សាលារៀនពេលនេះ តាមតំរូវការចំបាច់ នៃចំនួនសិស្សមានការកើនឡើងជាបន្តរបន្ទាប់ពីមួយឆ្នាំទៅមួមឆ្នាំ។ ថ្ងៃនេះចាប់ផ្តើមសាងសង់សាលាមួយខ្នងពីរជាន់ ១៥បន្ទប់ និងអាគាប្រជុំមួយខ្នង។ ថវិការដើម្បីសាងសង់សាលារៀននេះបានមកពីសប្បុរសជនក្នុងសង្កាត់ជ្រាវ សាលប្រជុំមួយ សាលារៀន៥បន្ទប់ សប្បុរសជនខាងក្រៅសាលារៀន ៥បន្ទប់ និង ក្រសួងអប់រំ សាលារៀន៥បន្ទប់។
ដោយឡែកបញ្ហាកូវីត១៩ថ្មី លោក គង់ ប៊ឹប បានគាំទ្រនូវផែនការណ៍ដែលបានដាក់ចេញ បន្ទាប់របស់សម្តេសតេជោ ហ៊ុន សែន ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបនិងក្នុងប្រទេសកម្ពុជា។
លោកថា កន្លងមកអាជ្ញាធរសង្កាត់ជ្រាវ បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយមានការប្រុងប្រយ័ត្នជាប្រចាំ មានអនាម័យរស់នៅស្អាតជានិច្ច ថែរថាំសុខភាព ចូលរួមទល់ស្កាត់នៃការរីករាយដាល នៅជំងឺឆ្លងផ្សេងៗ ពិសេសមេរោគកូវីត១៩ថ្មីនេះ។
សូមជម្រាបថា៖ កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគកូវីត១៩ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើង នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។
ការរកឃើញជំងឺកូវីត១៩ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណា ឬ កូវីត១៩ថ្មី។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមដានរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ បុរសជនជាតិខ្មែរម្នាក់ ដែលបានរកឃើញមេរោគកូវីត១៩ថ្មី កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែក ដោយមានការតាមដានព្យបាល ខ្ពស់បំផុតពីក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះ បុរសជនជាតិខ្មែរម្នាក់ ដែលពិនិត្យឃើញវិជ្ជមាន នៃមេរោគកូវីត១៩ថ្មីនេះ មានសុខភាពធម្មតា ។