មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ដីព្រៃលិចទឹកត្រីពងកូនសង្កាត់ជ្រាវ បើតែយ៉ាងៗនេះ និងក្លាយជាវាលរហោឋានមិនខានទេ!

ដីព្រៃលិចទឹកត្រីពងកូនសង្កាត់ជ្រាវ បើតែយ៉ាងៗនេះ និងក្លាយជាវាលរហោឋានមិនខានទេ!

សៀមរាប៖ យោងតាមប្រភពព័ត៌មានបានរាយការណ៍មកថា៖ នៅល្ងាចថ្ងៃទី ១០ ខែមីនាឆ្នាំ 2020 នៅចំណុចថ្លុកតាឪកក្រោមភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប មានជនខិលខូចមិនស្គាល់ឈ្មោះ បានចូលទៅឈូសឆាយដី និងដុតបំផ្លាញដើមឈើ ព្រៃលិចទឹកសម្រាប់ត្រីពងកូន ដែលគេដឹងថាជាដីព្រៃតំបន់ពីរ ការពារទុកសម្រាប់ត្រីពងកូននូវរដូវវក្សារ។

ប្រភពរបានបង្ហើបថា ឃើញត្រាក់ទ័រលួចចូលឈូសព្រៃរដ្ឋតំបន់ ២ ចុងស្រែតែមិនស្គាល់ឈ្មោះ យោងតាមសេចក្តីរាយការណ៍ខាងលើ ខ្ញុំអ្នកយកព័ត៍មានបានទូរសព្ទ័ ទៅលោកចៅសង្កាត់ជ្រាវ ខលចូលពុំមានអ្នកលើកទូរស័ព្ទល្ងាចថ្ងៃទី១០មិនា២០២០ រីឯលោកគង់មង្គល ប្រធានសហគមន៍អភិរក្សធនធានចម្រុះ បានប្រាប់តាមទូរស័ព្ទថាលោកមិនដឹងទេ ចាំសើបសួរៗសួររកម្ចាស់ដី នៅល្ងាចថ្ងៃអង្គារ ទី ១០ មិនាឆ្នាំ 2020 ករណីនេះប្រជាពលរដ្ឋបានបានសំដែងនូវការមិនសប្បាយចិត្ត ចំពោះការបំភ្លេចបំផ្លាញព្រៃត្រីពងកូន នៅតំបន់២ ចំណែកម្ចាស់អាត្រាក់និងម្ចាស់ស្រែ មិនទាន់ស្រាវជ្រាវដឹងទេ រង់ចាំតាមដាននៅពេលក្រោយទៀតរឿងនេះ។

សូមបញ្ជាក់ថា៖ លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់មានប្រសាសន៍ថា ត្រូវការពារព្រៃលិចទឹកដាច់ខាត ករណីមានជនខិលខូច ទៅកាប់បំផ្លាញព្រៃ ឬដុតបំផ្លាញព្រៃលិចទឹក ត្រូវឃាត់ខ្លួនមកអនុវត្តតាមច្បាប់ ករណីលួចដុះយើងមិនដឹងថាជាបុគ្គលណាជាអ្នកកាប់ឬដុតបំផ្លាញ ពេលមានអ្នកណាចូលទៅគ្រប់គ្រងដីនោះគឺត្រូវឃាត់ខ្លួនជាបន្ទាន់។

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *