មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បច្ចុប្បន្នភាព មេរោគកូវីដ១៩នៅខេត្តសៀមរាប គ្រប់គ្រងបានលើសពី៥០%

បច្ចុប្បន្នភាព មេរោគកូវីដ១៩នៅខេត្តសៀមរាប គ្រប់គ្រងបានលើសពី៥០%

សៀមរាប៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងថា៖ បច្ចុប្បន្នភាព មេរោគកូវីដ១៩នៅខេត្តសៀមរាប គ្រប់គ្រងបានលើសពី៥០%ហើយ រហូតមកដល់ពេលនេះ បានធ្វើរការស្រាវជ្រាវ និងការធ្វើរតេសឈាម ក្នុងចំណោមបងប្អូនដែលមានការពាក់ព័ន្ធទៅនឹង បុរសជនជាត់ជប៉ុនម្នាក់ និង បុរស់ជនជាត់ខ្មែរម្នាក់ ដែលមានវិជ្ជមានមេរោគកូវីដ១៩ ឃើញថាលទ្ធផលធ្វើរតេសទាំងអស់គឺអវិជ្ជមាន រហូតមកទល់ពេលនេះមិនទាន់មានអ្នកណាម្នាក់ទៀតវិជ្ជមាននោះទេ នេះជាស្ថានភាពដ៏ល្អមួយសម្រាប់ខេត្តសៀមរាប ។
បុរសជនជាតិខ្មែរវិជ្ជមានកូវីដ១៩ កំពុងបន្តស្នាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយស្នាក់នៅបន្ទប់ដាច់ដោយលែក ហើយសុខភាពរបស់គាត់ធម្មតា អត់មានឈឺអី អត់មានពាក់ព័ន្ធអីទេ អត់មានបញ្ហាសុខភាពអីទេ ក៏ប៉ុនតែការធ្វើរតេសកុងត្រូលគឺឃើញមានវិជ្ជមានដ៏ដែល។
ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់តាំពីតំបូង ដោយផ្តល់នូវការថែរទាំ ការព្យាបាលគាត់ទៅតាមចង្កោមរោគសញ្ញា ព្រោះជំងឺនេះមិនទាន់មានថ្នាំណាមួយ សម្លាប់មេរោគកូវីដ១៩ណឹងទេ គឺព្យាបាលទៅតាមរោគសញ្ញា ពេលនេះសុខភាពគាត់ធម្មតា ក្រុមគ្រូពេទ្យបន្តថែរទាំ និងព្យាបាលទៅតាមរោគសញ្ញាបន្តទៅទៀត។
លោក ក្រុស សារ៉ាត់ បញ្ជាក់ថា៖ បុរសជនជាតិខ្នែរមានវិជមានកូវីដ១៩កំពុងស្នាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺក្រុមគ្រូពេទ្យបានធ្វើរតេសកុងត្រូល រយៈពេល ២ថ្ងៃម្តង រហូតមកដល់ពេលនេះធ្វើរតេសបាន ៥ដងហើយ និងបន្តធ្វើរតេសរាល់ ២ថ្ងៃម្តង ដ៏រាបណាទាល់តែអវិជ្ជមានក្នុងខ្លួនគាត់ចំនួន២ដង បានបញ្ឈប់ការធ្វើរតេស ហើយអាចអនុញ្ញាតអោយគាត់ចាកចេញពីបន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញបាន។
ចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោល ជាមួយបុរសជនជាតិជប៉ុននិងបុរសខ្មែរ ក្រុមគ្រូពេទ្យបានធ្វើរតេស ឃើញថាអវិជ្ជមាន ២ដងរួចហើយ អនុញ្ញាតអោយគាត់មើលថែរខ្លួននៅផ្ទះតាមការណែនាំពីក្រុមគ្រូពេទ្យ មានបញ្ហាអីគាត់អាចខលមកពេទ្យពេលណាក៏បាន ហើយក្រុមគ្រូពេទ្យខលទៅកាត់រាល់ថ្ងៃ។
លោក ក្រុស សារ៉ាត់ ថ្លែងថា៖ ស្ថានភាពជាទូទៅ ពលរដ្ឋក្នុងខេត្តសៀមរាប ហាក់មានលំនឹងនៅក្នុងខ្លួន ជាពិសេសបងប្អូនកំពុងតែប្របករបរទទួលទាន នៅក្នុងសៀមរាប ហាក់បីដូចជាមានលំនឹង ក៏ប៉ុន្តែអំពីស្ថាភាពនៅលើពិភពលោក ជាពិសេសប្រទេសមួយចំនួន គឺមានការឆ្លងខ្លាំងខ្លា ដូចនេះប្រជាពលរដ្ឋគិតទៅលើបញ្ហាប្រទេសដ៏ទៃទៀតនៅលើពិភពលោក ពួកគាត់ចេះតែបារម្មណ៍ពីបញ្ហាមកលើខ្លួនគាត់។
លោក ក្រុស សារ៉ាត់ បញ្ជាក់ថា៖ នៅក្នុងខេត្តសៀមរាប រហូតមកដល់ពេលនេះគឺមានតែ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ម្នាក់គត់ដែលបានទទួលឆ្លងមេរោគកូវីដ១៩នេះពីបុរសជនជាតិជប៉ុន ហើយក្រៅពីណឹង ការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យ គឺអត់ទាន់មានអ្នកណាម្នាក់មានវិជ្ជមានមេរោគកូវិដ១៩នេះនៅក្នុងខេត្តសៀមរាបនោះទេ។
លោក ក្រុស សារ៉ាត់ ថ្លែងបែបនេះ នៅក្នុងកម្មវិធី “បច្ចុប្បន្នភាព សៀមរាប – អង្គរ” ដែលនឹងពិភាក្សាជុំវិញករណីជំងឺកូវីដ-១៩ នៃទូរទស្សន៍ជាតិខេត្តសៀមរាប នាល្ងាចថ្ងៃទី១៥ខែមិនាឆ្នាំ២០២០។
កម្ពុជាបានរកឃើញអ្នកកើតជំងឺ កូវិដ១៩ ចំនួន៨ករណីបដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីក្រុងវូហាន ( ជាសះស្បើយ )
ទី២៖ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាត់អង់គ្លេស អាយុ៦៥ឆ្នាំ អ្នកតំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិធង់គ្លេស អាយុ៧៣ឆ្នាំ អ្នកតំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រ្តីជនជាត់អង់គ្លេស អាយុ៦៩ឆ្នាំ អ្នកតំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ​៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *