មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / ព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ ត្រូវគេដុតបំផ្លាញ អជ្ញាធរបានត្រឹមចុះទៅពិនិត្យនិងធ្វើររបាយការណ៍

ព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ ត្រូវគេដុតបំផ្លាញ អជ្ញាធរបានត្រឹមចុះទៅពិនិត្យនិងធ្វើររបាយការណ៍

សៀមរាប៖ ប្រជាពលរដ្ឋបានរាយការណ៍ថា មានជនខិលខូច បានលួចដុតព្រៃលិចទឹក និងយកត្រាក់ទ័រឈូសព្រៃ តំបន់ហាមឃាត់ ដែលគេដឹងថា រដ្ឋបានការពារទុកសម្រាប់ត្រីពងកូននៅរដូវវស្សារ ករណីនេះបានកើតមានត្រង់ ចំណុចវាលថ្លុកពេញ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ ។

ពលរដ្ឋរាយការណ៍មកថា បានឃើញត្រាក់ទ័រមួយគ្រឿងចូលឈូសក្បែរព្រៃដែលត្រូវបានគេលួចដុះ ទន្ទ្រានយកដីមកកាន់កាប់ ជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់ជនខិលខូច។ ហេតុការណ៍មានភ្លើងឆេះព្រៃក្នុងតំបន់ ២ ចំណុចវាលថ្លុកពេញ ជាប់និងចុងស្រែមួយកន្លែង តែមិនស្គាល់ឈ្មោះអ្នកបើកត្រាក់ទ័រ ឬ អ្នកបញ្ជាពីក្រោយ  ករណីនេះប្រជាពលរដ្ឋបានរាយការណ៍ និងបានសំដែងនូវការមិនសប្បាយចិត្ត ចំពោះការបំភ្លេចបំផ្លាញព្រៃរក្សាទុកសម្រាប់ត្រីពងកូននូវរដូវវស្សារ ។

បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍របស់ប្រជាពលរដ្ឋ អាជ្ញាធរបានចុះទៅពិនិត្យដល់កន្លែងភ្លើងឆេះព្រៃដែលមានជនខិលខូចបានលួចដុតបំផ្លាញ ដើម្បីស្រាវជ្រាវរកជនដែលបានដុតបំផ្លាញព្រៃការពារដោយរដ្ឋ តែពុំអាចស្រាវជ្រាវរកឃើញភ្លាមៗនោះទេ បានត្រឹមតែ ធ្វើរកំណត់ហេតុនឹងរបាយការណ៍។

គេសង្កេតឃើញវត្តមានអជ្ញាធរចុះទៅពិនិត្យមានវត្តមាន លោក ហាយ យ៉ុង តំណាងលោកអភិបាលក្រុង,លោក គង់ ប៊ឹប ចៅសង្កាត់រងជ្រាវ និងលោកគង់ មង្គល ប្រធានសហគមន៍ ប៉ូលិសប៉ុស្តិ៍ជ្រាវ និងមន្ត្រីជលផល នៅថ្ងៃទី១១ ខែមិនាឆ្នាំ២០២០។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកព័ត៌មាន មិនទាន់ទទួលបានព័ត៌មានលំអិត ពីអជ្ញាធរមានសម្ថកិច្ចនៅឡើយទេ ព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង។

ប្រជាពលរដ្ឋ សង្ឃឹមថា៖ អជ្ញាធរមានសម្ថកិច្ច នឹងស្រាវជ្រាវតាមរកជនខិលខូលលួចដុតបំផ្លាញព្រៃលិចទឹកសម្រាប់ត្រីពងកូនក្នុងរដូវវស្សារ ដែលការពារដោយរដ្ឋ យកមកផ្តន់ទាទោស ទៅតាមផ្លូវច្បាប់ជាធរមាន ចូលរួមទប់ស្កាត់ការពារមិនអោយជនខិលខូច ចូលទៅដុតបំផ្លាញព្រៃលិចទឹក បន្តទៀតនោះទេ ការពារដាច់ខាត ទុកសម្រាប់ជាប្រយោជន៍រួម ទុកសម្រាប់កូនចៅជំនាន់ក្រោយៗបន្តទៀត។

សូមជម្រាបដែរថា៖ លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់មានប្រសាសន៍ថា៖ ត្រូវការពារព្រៃលិចទឹកដាច់ខាត ករណីមានជនខិលខូច ទៅកាប់បំផ្លាញព្រៃ ឬដុតបំផ្លាញព្រៃលិចទឹក ត្រូវឃាត់ខ្លួនមកអនុវត្តតាមច្បាប់ ករណីលួចដុះយើងមិនដឹងថាជាបុគ្គលណាជាអ្នកកាប់ឬដុតបំផ្លាញ ពេលមានអ្នកណាចូលទៅកាន់កាប់គ្រប់គ្រងដីនោះ គឺត្រូវឃាត់ខ្លួនជាបន្ទាន់ និងផ្តន់ទាទោសទៅតាមនិតិវិធី។

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *