មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / គណៈប្រតិភូ ការពារជាតិ ចុះទៅសាកសួរសុខទុក្ខបងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

គណៈប្រតិភូ ការពារជាតិ ចុះទៅសាកសួរសុខទុក្ខបងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ចុះទៅសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទា ហាននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។

ឯកឧត្តម ឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប បានឲ្យដឹងថា មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ រហូតដល់បច្ចុប្បន្នមាន២៩៨គ្រួសារ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ឧត្ថម្ភគាំទ្រជាបន្តបន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឲ្យយោធិនពិការ និងគ្រួសារមានលំនឹងលើផ្នែក ជីវភាពរស់នៅល្អប្រសើរ។ ឯកឧត្តមបន្តថា សម្ដេចបានជួយកសាងទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវថ្នល់, ផ្ទះសម្បែង, វត្តអារ៉ាម, សាលារៀន, មណ្ឌលសុខភាព, អាគារបំពេញការងារជាដើម។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម ឃឹម ប៊ុនសុង បានធ្វើការកោត សរសើរចំពោះវីរភាពក្នុងស្មារតីដ៏មោះ មុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបាន ចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិ មាតុភូមិរហូតធ្លាក់ខ្លួនពិការ។  ដោយសាមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់ សង្គ្រាមនៅកម្ពុជាទាំងស្រុង ក្នុងឆ្នាំ១៩៩៨ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង និងប្រទេស ជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះ បងប្អូនជា គ្រួសារយោធិនពិការ ដោយបានលះបង់ប្តី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ តែងតែដឹងគុណជានិច្ចចំពោះវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនយោធិនពិការ ដែលបានលះបង់សាច់ឈាម  ដើម្បីបុព្វហេតុជាតិនិងមាតុភូមិ ដោយគុណបំណាច់ ទាំងនេះហើយ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់ គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់ យោធិនពិការយើងកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនយោធិនពិការទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី  និងសូមឲ្យបងប្អូនចេះធ្វើអនាម័យឱ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ។

ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណនិងកោតសរសើរផងដែរ ចំពោះ មេបញ្ជាការ មេបញ្ជាការរងអង្គភាព  នាយទាហាននិងពលទាហាន យោធិនពិការគូលែន ៣១៧សៀមរាប ទាំងអស់ ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិត និងវិន័យរបស់កង យោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែលធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជ រដ្ឋាភិបាលក្នុងការដោះស្រាយនោះឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងថា៖ ការចុះសួរសុខទុក្ខនេះតែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ មុនពេលដែលឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឈានចូលមកដល់ និងបាននាំយក មកជាមួយនូវអំណោយជាកាដូចូលឆ្នាំថ្មី ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប។

នាំយកមកជូននៅថ្ងៃនេះ រួមមានអង្ករ៥តោន ថវិកា៥លានរៀល និងអំណោយផ្សេងទៀតចែកជួនផ្ទាល់ដល់បងប្អូនយោធិនពិការ បាត់បង់ សុពលភាពការងារ និងយោធិនចូលនិវត្តន៍ទាំង២៩៨នាក់ ដោយម្នាក់ៗទទួលឃីតមួយកញ្ចប់ ដែលក្នុងនោះរួមមាន៖ មី ត្រីខកំប៉ុង ស្ករស ទឹកដោះគោ ប៊ីចេង និងថវិកាមួយចំនួនផងដែរ។ ចំពោះសិស្សានុសិស្សចំនួន៦៤៥នាក់ ក្នុងម្នាក់ៗទទួល បានសៀវភៅ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ហើយប្រគេនព្រះសង្ឃ តាជីយាយជី បងប្អូនកងទ័ពនិងគ្រួសារទ័ព ដែលមានជំងឺ កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមណ្ឌល់សុខភាពផងដែរ៕

About admin

Check Also

យុវជនម្នាក់លោតពីលើដើមឈើធ្វើអត្តឃាត

សៀមរាប÷ កាលពីវេលាម៉ោង៩,៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានប្រទះឃើញ សពមានកំពស់ ១៦៥ ម៉ែត្រស្លាប់ពាក់អាវដៃខ្លីពណ៌ខ្មៅ ខោជើងខ្លីពណ៌ខ្មៅឆ្នូតលឿងសពមានសភាពហើម ស្អុយរលួយមានស្នាមបាក់ដើមដៃខាងស្ដាំ និង បាក់ស្មងជើងខាងស្ដាំ ។ …

Leave a Reply

Your email address will not be published. Required fields are marked *