មាតិកាព័ត៌មាន
Home / ព័ត៌មានជាតិ / បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្ដាលឲ្យរបួសធ្ងន់។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧ព្រឹកទីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ ចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបង្កដោយ រថយន្តម៉ាកកាមរីពណ៌សពាក់ស្លាកលេខ សៀមរាប២A៩១៨៧ ដោយបានបុកជនរងគ្រោះ កំពុងតែដើរឆ្លងផ្លូវ។ ជនរងគ្រោះមានឈ្មោះចាប ភាពអាយុ៥៣ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនទៅមន្ទីរពេទ្យឃុំស្រែណូយ។ចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់បន្សល់ នៅតែរថយន្តត្រូវបានកម្លាំងចរាចរណ៍ យកទៅរក្សាទុកនៅនឹងប៉ុស្តិ៍ឃុំស្រែណូយ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

About admin

Check Also

សមត្ថកិច្ចចាប់ខ្លួនកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ បានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *